ទេសភាពស្ងប់ស្ងាត់ បរិយាកាសធម្មជាតិ គេងបោះតង់មើលថ្ងៃលិចនៅ ក្តាតឡាតង់
- 2017-05-10 00:39:00
- ចំនួនមតិ
ទេសភាពស្ងប់ស្ងាត់ បរិយាកាសធម្មជាតិ គេងបោះតង់មើលថ្ងៃលិចនៅ ក្តាតឡាតង់
ចន្លោះមិនឃើញ
តើអ្នកទាំងអស់គ្នា មានគម្រោងទៅទីណាទេនៅថ្ងៃឈប់សម្រាកខាងមុខនេះ? បើអត់ តោះសប្បាយដើរនឹងណែនាំ កន្លែងមួយឱ្យអ្នកទាំងអស់គ្នាបានស្គាល់នោះគឺ ក្តាតឡាតង់ ឬ ជាភាសាបារាំង KDARD LA TENTE ។ KDARD LA TENTE គឺជាទីស្នាក់មួយដែលមានលក្ខណៈជាការបោះតង់។
ពេលមកលេងក្តាតឡាតង់ អ្នកទាំងអស់គ្នា នឹងទទួលបាននូវ បទពិសោធន៍ថ្មីមួយនៃការគេង បោះតង់ ចាំមើលថ្ងៃរះ និងលិចនៅពីមុខសមុទ្រ ការដើរចាប់ក្ដាមបង្គា នៅពេលយប់ ហើយអាចមើលឃើញកោះត្រល់ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងបានភ្លក់រសជាតិគ្រឿងសមុទ្រស្រស់ៗ ។ ជាមួយនឹងទេសភាពស្ងប់ស្ងាត់ បរិយាកាសធម្មជាតិ ធានាអ្នកទាំងគ្នានឹងស្លុងអារម្មណ៍នឹងក្តាតឡាតង់ជាមិនខាន!!!
សម្រាប់តម្លៃ មានតង់តម្លៃ15$ សម្រាប់មនុស្ស2នាក់ និង 22$ សម្រាប់4នាក់។ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណជា ២១គីឡូម៉ែត្រ ពីទីរួមខេត្ត៕
អត្ថបទ៖ chanvutha yin