ឱកាសល្អ​មក​ដល់​ទៀត​ហើយ Sabay កំពុង​ជ្រើសរើស​បុគ្គលិក​ជាច្រើន​តំណែង

  • 2017-05-09 08:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន​ Digital ​​ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា។ ដើម្បី​ពង្រីក​ការងារ​បន្ថែម Sabay កំពុង​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​នាក់​ទៀត លើ​ជំនាញ​មួយ​ចំនួន ហើយ​ជំនាញ​ខ្លះ​អាច​ទទួល​បាន​ចំណូល​រហូត​ដល់​ខ្ទង់​ពាន់​ដុល្លារ។ សាក​មើល​ការងារ​ខាង​ក្រោម​មើល៍ មួយ​ណា​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន?

១. ​អ្នក​យក​ព័ត៌មាន​កម្សាន្ត​ដែល​មាន​បទ​ពិសោធ

​​តួនាទី​

​- សរសេរ​អត្ថបទ​ព័ត៌មាន​ដោយមាន​ប្រ​ភព​គ្រប់​គ្រាន់ អាច​ឲ្យ​អ្នកអាន​ជឿ​ទុកចិត្តបាន

​តម្រូវ​ការ

​-​ស្គាល់​សិល្បករ​ភាគច្រើន​ទាំង​ជាតិ និង​អន្តរជាតិ​

​-​មាន​ទំនាក់ទំនង​ល្អ និង អាច​សម្រប​ខ្លួន​ចូល​ក្នុង​ស​ង្គ​ម និង​បណ្ដាញ​អ្នក​សិល្បៈ​បាន​

​-​មាន​បទ​ពិសោធ​ផ្នែក​សរសេរ ពិសេស​ខាង​ផ្នែក​សារ​ព័ត៌មាន​ចាប់ពី ១​ឆ្នាំ​ឡើង​ទៅ​

​-​មាន​ចំណេះដឹង​លើ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​សំណេរ​បាន​ល្អ​

​-​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​

​-​មាន​ចរិត​រួសរាយ​រាក់ទាក់ ក្លាហាន ចេះ​បត់បែន និង​មាន​ជំនាញ​ធ្វើការ​ជា​ក្រុម​ ​

​២.​ ​អ្នក​យក​ព័ត៌មាន​បច្ចេកវិទ្យា​

**​តួនាទី**

​ ​-​សរសេរ​អត្ថបទ​ព័ត៌មាន​ផ្នែក​បច្ចេកវិទ្យា និង​ព្រឹត្តិការណ៍​ពាក់​ព័ន្ធ​នានា ​

-​សម្ភាសន៍​ប្រភព​ព័ត៌មាន​តាម​ទូរស័ព្ទ ឬ​ចេញទៅ​ជួប​ផ្ទាល់ ដើម្បី​ធ្វើ​បទសម្ភាសន៍​

​-​បង្កើត​បណ្ដាញ​នៅ​ខាងក្រៅ ដើម្បី​មាន​ប្រភព​ព័ត៌មាន​ច្រើន​

​-​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំបាច់

**​ត​ម្រូ​វ​ការ**

​ ​ ​-​ជា​និស្សិត​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​បច្ចេកវិទ្យា ឬ​ជំនាញ​ពាក់​ព័​ន្ធ​

​-​មាន​ទេពកោសល្យ និង​ឆន្ទៈ​ក្លាយ​ជា​អ្នករាយការណ៍​

​-​មាន​ចំណេះដឹង​លើ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​សំណេរ​បាន​ល្អ​

​-​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​

​-​មាន​ចរិត​រួសរាយ​រាក់ទាក់ ក្លាហាន ចេះ​បត់បែន និង​មាន​ជំនាញ​ធ្វើការ​ជា​ក្រុម ​

​៣.​ ​អ្នក​យក​ព័ត៌មាន (​វិបសាយ​កញ្ញា​)​

 **​តួនាទី​**

​-​ស្វែង​រក សរសេរ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ទាក់ទង​

​-​ជួប​សម្ភាស​ដោយ​ផ្ទាល់ ឬ​តាម​ទូរ​សព្ទ​ជាមួយ​បុគ្គល​ដែល​ទាក់ទង នឹង​ប្រធានបទ​

​-​សរសេរ​អត្ថបទ​ងាយ​យល់ ក្ដោប​អត្ថ​ន័យ​សំខាន់ៗ និង មាន​ប្រភព​គ្រប់គ្រាន់​

​-​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ និង​បង្កើត​បណ្ដាញ​

 **​​តម្រូវ​ការ​**​

​-​លើកទឹកចិត្ត​នារី​ៗ​ឲ្យ​ដាក់ពាក្យ​

​-​មាន​ទេពកោសល្យ និង​ឆន្ទៈ​ជា​អ្នករាយការណ៍​

​-​មាន​បំណង​ក្លាយ​ជា​អ្នក​យក​ព័ត៌មាន​

​-​មាន​ភាព​ច្នៃប្រឌិត ក្លាហាន ឧស្សាហ៍​ព្យាយាម ធ្វើការ​ជា​ក្រុម និង​ឆាប់​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ ​

​៤.​ ​អ្នកបកប្រែ​ភាសា​ចិន​

   **​តួនាទី​**

​-​បកប្រែ​ឯកសារ​ទាក់ទង​នឹង​សេវាកម្ម​កម្សាន្ត​អនឡាញ​ពី​ចិន​ទៅ​ខ្មែរ​

​-​ធ្វើ​តេស្ដ​ហ្គេម​

​-​បញ្ចូល​ព័ត៌មាន​ហ្គេម​កម្សាន្ត​នៅ​លើ​វិ​ប​សាយ​

​-​ប្រា​ស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្គត់​ផ្គង់​ហ្គេម​អន​ឡាញ​នៅ​ចិន​

​-​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ដែល​ទាក់ទង​

 **តម្រូវ​ការ​**

​-​ចេះ​ប្រើ​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​ទាំង​និយាយ និង​សរសេរ​

​-​មាន​បទ​ពិសោធ​លេង​ហ្គេម​លើ​កុំ​កុំព្យូទ័រ និង​អនឡា​ញ​

​-​អាច​ធ្វើការ​ជា​ក្រុម​បាន​

​-​មាន​ជំនាញ​ទំ​នាក់​ទំនង​ល្អ​

​-​ចេះ​ប្រើប្រាស់​កុំព្យូទ័រ អ៊ីមែល និង​អ៊ី​ន​ធឺ​ណេត​ ​

៥.​ ​អ្នក​ហាត់​ការ (​ពេញ​ម៉ោង​) ផ្នែក​

​-​ជំនួយការ​ធន​ធាន​មនុស្ស (១ រូប​)​

​-​ព័ត៌មាន​កម្សាន្ត (១ រូប​)​

​-​ព័ត៌មាន​បច្ចេកវិទ្យា (១ រូប​)​

 **​តម្រូវ​ការ​៖​**

​-​អាច​ធ្វើការ​ពេញ​ម៉ោង​បាន (៨​ព្រឹក ដល់ ៥:៣០ ល្ងាច​)​

​-​មិន​ចាំបាច់​មាន​បទ​ពិសោធ​ការងារ

​-​អាច​ប្រើប្រាស់​ភាសា​ខ្មែរ និង​អង់គ្លេស​បាន​ល្អ​

​-​ចេះ​ប្រើប្រាស់ MICROSOFT WORD & EXCEL

  **​​អត្ថប្រយោជន៍​៖​**​

​-​អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​សប្បាយ​

​-​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​

​-​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធ​ការងារ​ ​

​៦.​ ​អ្នក​ដឹកជញ្ជូន​

 **​តួនាទី**​

​-​ដឹកជញ្ជូន​ទំនិញ​ទៅ​ជូន​អតិថិជន​ឲ្យ​បាន​ទាន់​ពេលវេលា​

​-​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ក្នុង​ករណី​ចាំបាច់​

  **​​តម្រូវ​ការ​**​

​ -​គោរព​ពេលវេលា​ធ្វើការ​

​-​មាន​ភាព​ស្មោះត្រង់ រួសរាយ​រាក់ទាក់​ចំពោះ​អតិថិ​ជិន​ន​

​-​ស្គាល់​ទីតាំង​ក្នុង​ក្រុង​ភ្នំពេញ​បាន​ច្រើន​

​-​មាន​យាន​ជំនិះ​ផ្ទាល់ខ្លួន​ ​

​៧.​ ​Customer Support Officer (​ស្រី​)​

 **​	​តួនាទី**

​ ​-​ណែនាំ​ពី​ផលិតផល​ឲ្យ​អតិថិជន​បាន​ដឹង​

​-​ឆ្លើយតប​ទៅ​នឹង​អតិថិជន​តាមរយៈ​ទូរ​សព្ទ វិបសាយ និង​បណ្ដាញ​ស​ង្គ​ម​ផ្សេងៗ​

​-​សម្របសម្រួល​ការ​បញ្ជា​ទិញ​របស់​អតិថិជន​

​-​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​

​-​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំបាច់​

​ ​តម្រូវ​ការ​

​-​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​អតិ​ថិ​ជន​ ​

-​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​

​-​អាច​ប្រើប្រាស់​ភាសា​ចិន និង​អង់គ្លេស​បានល្អ​

​-​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​បាន​

​-​មាន​ភាព​ស្មោះត្រង់ សីល​ធម៌​ល្អ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការងារ​

​-​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ​ ​ ​ការ​ដាក់ពាក្យ​

​សូម​ដាក់​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន​សប្បាយ​ដោយ​ផ្ទាល់​តាម រយៈ​អាសយដ្ឋាន​អគារ​លេខ ៣០៨ មហាវិថី​ព្រះ​មុន្នី​វ​ង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់មុខ PHNOM PENH TOWER)​។​

​-​ទូរ​សព្ទ​លេខ ០៨៦ ៤០៥ ៤១៤​ ​-​គេហទំព័រ​៖ www.sabay.com
​-​កាលបរិច្ឆេទ​ផុត​កំណត់​: ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១៧​ ​ ​

​ ​ ​ ​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម