បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​​ថ្មី ​ដឹកនាំ​អភិវឌ្ឍ​វិស័យ​យានយន្ត​នៅ​កម្ពុជា

  • 2017-05-09 10:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ព្រម​ទាំង​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​​ថ្មី ​សំរាប់​ដឹក​នាំ​សហ័ន្ធ​សម្រាប់​រយះពេល​ពីរ​ឆ្នាំ​ខាង​មុខ​។

បេក្ខភាព​ដែល​ជ្រើស​តាំង​ជា​ក្រុម​ប្រឹក្សាភិបាល​ថ្មី​រួម​មាន៖​

  • លោក PETER BRONGERS ជា​ប្រធាន​សហពន្ធ័ ព្រម​ទាំង​ជា នាយក​ប្រតិ្តបត្តិ​​នៃ​ក្រុមហ៊ុន Premium Auto Imports Co., Ltd ដែល​​ចែក​ចាយ​ស្របច្បាប់​នូវ​​រថយន្ត​ម៉ាក BMW និង MINI។
  • លោក ងន សំាង ជា​អនុ​ប្រធាន​សហពន្ធ័ ​ព្រម​ទាំង​ជា នាយក​ប្រតិ្តបត្តិ​នៃ​ក្រុមហ៊ុន​ RMA​​ Cambodia​ Co., Ltd ដែល​​​ចែកចាយ​ស្រប​ច្បាប​់នូវ​រថយន្ត​ម៉ាក JAGUAR, LAND ROVER និង FORD។

  • លោក ITOH HIROYUKI ជា​អនុ​ប្រធាន​សហពន្ធ័ ព្រម​ទាំង​ជា នាយក​ប្រតិ្តបត្តិ​នៃ​ក្រុមហ៊ុន TOYOTA (Cambodia) Co.,Ltd ដែល​ចែកចាយ​ស្របច្បាប់​នូវ​រថយន្តម៉ាក TOYOTA។

  • លោក MICHAEL VETTER ជា​លេខាធិការ ព្រម​ទាំង​ជា នាយក​ប្រតិ្តបត្តិ​នៃ​ក្រុមហ៊ុន PRECISION CARS (CAMBODIA), LIMITED ដែល​ចែក​ចាយ​ស្រប​ច្បាប់​នូវ​​រថយន្ត​ម៉ាក PORSCHE។

  • លោក JAMES ZEMKE ជា​ហេរញ្ញិក ព្រម​ទាំង​ជា នាយក​ប្រតិ្តបត្តិុ​នៃ​ក្រុមហ៊ុន STAR AUTO (CAMBODIA) COMPANY, LIMITED ដែល​ចែកចាយ​ស្រប​ច្បាប់​នូវ​​រថយន្តម៉ាក MERCEDES-BENZ

ចំពោះ​គោលបំណង​នៃ CAIF(Cambodia Automotive Industry Federation)​ សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា​គឺ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​លក្ខខ័ណ្ឌ​មួយ​​ដែល​​មាន​​ភាព​ត្រឹមត្រូវ តម្លាភាព និង​តុល្យភាព​នៃ​តម្រូវការ​របស់​អ្នក​នាំចូល អ្នក​ចែក​ចាយ អ្នក​លក់ អតិថិជន និងនិយ័តករ។

សមាជិក​របស់​សហព័ន្ធ​រួម​បញ្ញូល​ទាំង​ក្រុមហ៊ុន​ដែល​តំណាង​ឱ្យ​ម៉ាក​ដូច​ជា Audi, BMW, Ford, Honda, Jaguar, Kia, Land Rover, Mazda, Mercedes-Benz, mini, Mitsubishi, Porsche, Isuzu, Rolls Royce, Suzuki, Toyota និងVolkswagen៕

អត្ថបទ៖ រក្សា