Juventus ថែម Monaco ២គ្រាប់ទៀត ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្ត UCL

  • 2017-05-09 22:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមខ្លាំងអ៊ីតាលី Juventus បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ហើយ បន្ទាប់ពីយកឈ្នះ Monaco ២-១ សរុបទាំងពីរជើង ៤-១ នៅទឹកដីរបស់ខ្លួន។

ការប្រកួតនៅកីឡដ្ឋាន Turin ចាប់ផ្ដើមបាន៣៣នាទី Dani Alves បញ្ជូនបាល់ឲ្យ Mandzukic តែតមួយក្បាលត្រូវអ្នកចាំទី Subasic ជួយសង្គ្រោះបានតែបាល់បានខ្ទាតចេញ ហើយ Subasic ដដែលទាត់ថែមបញ្ចូលទីបានសម្រេច។

គ្រាប់បាល់បន្ទាប់កើតឡើងនៅចុងម៉ោងវគ្គទីមួយ ក្រោយពេលអ្នកចាំទី Monaco លោតដាល់បាល់ចេញក្រៅហើយ Alves មិនទុកយូរ បានកាប់មួយជើងពីចម្ងាយបំប៉ោងសំណាញ់ទីយ៉ាងល្អឥតខ្ចោះ។ នេះគឺជាគ្រាប់បាល់ទី៣០នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ Juventus ហើយកំណត់ត្រាដ៏ច្រើននេះមានតែ Bayern និង Real Madrid ប៉ុណ្ណោះធ្លាប់ធ្វើបាន។

នៅក្នុងវគ្គទីពីរ ក្រុមភ្ញៀវរកបានមួយគ្រាប់លួងចិត្តអ្នកគាំទ្រវិញ ជាការស៊ុតបញ្ចូលទីរបស់ Mbappe នៅនាទី៦៩ ហើយគ្រាប់បាល់នេះជាគ្រាប់បាល់ទី១៥០របស់ Monaco រដូវកាលនេះគិតលើគ្រប់កម្មវិធី ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម