មួយគ្រាប់យប់មិញ Mbappe បំបែកកំណត់ត្រាសំខាន់មួយនៅ Champions League

  • 2017-05-09 23:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បានស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទី ៦៩ ក្នុងការប្រកួតដែល Monaco ចាញ់ Juventus ១-២ ត្រូវធ្លាក់ចេញពីកម្មវិធី UEFA Champions League។

Kylian Mbappe

យ៉ាងណាក៏ដោយគ្រាប់បាល់នោះធ្វើឲ្យយុវជនបារាំងក្លាយជាកីឡាករវ័យក្មេងបំផុតអាចស៊ុតបញ្ចូលទីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅអាយុ១៨ឆ្នាំ និង១៤០ថ្ងៃ។ កំណត់ត្រានេះកាលពីមុនកាន់ដោយ Obafemi Martins ដែលកីឡាករសញ្ជាតិនីហ្សេរីយ៉ា ស៊ុតបញ្ចូលទី AC Milan ក្នុងឆ្នាំ២០០៣ នៅអាយុ ១៨ឆ្នាំ និង១៩៧ថ្ងៃ។

គ្រាប់បាល់ Mbappe ក៏បញ្ចប់កំណត់ត្រាទប់មិនឲ្យគូប្រកួតស៊ុតបញ្ចូលទីរយ:ពេល៦៨៩នាទីរបស់ Juventus ផងដែរ។ វាជាការទប់មិនឲ្យរបូតគ្រាប់បាល់បានយូរបំផុតទីពីរក្នុងប្រវត្តិសាស្ត្រ Champions League៕

Obafemi Martins

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន