ចាស់​មែន​តែ​ Buffon មិន​ចោល​ក្ដី​ស្រមៃ​​ចង់​ឈ្នះ Champions League ​​​

  • 2017-05-10 03:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gianluigi Buffon បាន​និយាយ​ថា​ខ្លួន​តែងតែ​ស្រមៃ​ចង់​ឈ្នះ​ Champions League លើក​ដំបូង​ក្នុង​អាជីព​បើទោះជាមានអាយុច្រើនយ៉ាងណាក្ដី។

Gianluigi Buffon

អ្នក​ចាំ​ទី​វ័យ​៣៩​ឆ្នាំ​ ដែល​លេង​បាន​ច្រើន​ជាង​១០០០​ប្រកួត​ មិន​ដែល​ឈ្នះ​ពាន Champions League ម្ដង​ណា​ឡើយ​ពោល​គឺ​ធ្លាប់​រង​ជើង​ឯក​២​ដង​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០០៣ និង​២០១៥។

"កាល​ពី​ចាញ់ Barcelona ​​ឆ្នាំ​២០១៥ គ្រប់​គ្នា​គិត​ថា​ វា​ប្រហែល​ជា​​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចុងក្រោយ​របស់​ខ្ញុំ​ហើយ​ ប៉ុន្តែ​ការ​ពិត​មិន​ដូច្នោះ​ទេ​ អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ក្ដី​ស្រមៃ"។ Buffon និយាយ​ដូច្នេះ។ Juve បាន​យក​ឈ្នះ​ Monaco ២-១​ នៅ​ជើង​ទី​ពីរ​កាល​ពី​យប់​មិញ​ហើយ​ឡើង​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រង់ចាំ​ការ​ឈ្នះ​រវាង Atl Madrid និង​ Real Madrid យប់​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន