ក្តៅៗ! ដូណាល់ ត្រាំ បណ្ដេញ​ប្រធាន FBI ចេញពី​តំណែង ដោយសារតែ...

  • 2017-05-10 04:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បណ្ដេញ​ប្រធាន FBI ចេញ​ពី​តំណែង ដោយសារ​តែ​ការ​ដោះស្រាយ​របស់​លោក លើ​ការ​ស៊ើបអង្កេត​ក្នុង​អ៊ីមែល​របស់​លោកស្រី ហ៊ីឡារី គ្លីតុន។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

សេតវិមាន បាន​ធ្វើ​សេចក្ដី​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា លោក James Comey ប្រធាន FBI ត្រូវ​បាន​បញ្ឈប់ និង​ដក​ចេញ​ពី​តំណែង​ហើយ។ ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា លោក Comey ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង ដោយសារតែ FBI បាន​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់ ដែល​មាន​ការ​ពាក់ព័ន្ធ​រវាង​យុទ្ធនាការ លោក ត្រាំ និង រុស្ស៊ី។

លោក James Comey

គួរ​បញ្ជាក់​ថា ការ​បណ្ដេញ​ចេញ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា លោក Comey បាន​ផ្ដល់​ព័ត៌មាន​មិន​ពិត​ប្រាកដ​អំពី អ៊ីមែល​របស់​លោកស្រី ហ៊ីឡារី គ្លីតុន ទៅ​កាន់​សភា​អាមេរិក កាល​ពី​សប្ដាហ៍​មុន។

លោក Comey វ័យ​៥៦​ឆ្នាំ ដែល​ធ្វើ​ជា​ប្រធាន FBI រយៈ​ពេល​៤​ឆ្នាំ ត្រូវ​បាន​សមាជិក​ក្រុម​របស់​លោក ជូន​ដំណឹង​ពី​ការ​បណ្តេញ​ចេញ​នេះ ប៉ុន្តែ​​នៅ​ពេល​នោះ លោក​បាន​សើច ហើយ​គិត​ថា​វា​គ្រាន់​តែ​ជា​ការ​លេង​សើច (Prank) ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង