វីដេអូអ្នកជួយសង្គ្រោះព្យាយាមទាញឪពុកកូនចេញពីរថយន្ត​អណ្ដែតទឹក ឃើញហើយខ្លោចចិត្ត

  • 2017-05-11 02:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ប្រចាំ​រដ្ឋផ្លរីដា សហរដ្ឋ​អាមេរិក ​បាន​បញ្ចេញ​វីដេអូ​គួរ​ឲ្យ​ក្ដុកក្ដួល​ចិត្ត​មួយបង្ហាញ​ពី​​ មនុស្ស​បី​បួន​នាក់​ព្យាយាម​ទាញ​បុរស​ចំណាស់​ម្នាក់ និង​កូន​ស្រី​ចេញ​ពី​រថយន្ត​ហូរ​អណ្ដែត​តាម​ទឹក​យ៉ាង​ជ្រៅ បន្ទាប់​ពី​រថយន្ត​ពួក​គាត់​​ជ្រុល​ចង្កូត​​ធ្លាក់​ទឹក បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ទាំង​ពីរ​នាក់​យ៉ាង​អាណោចអាធ័ម។

ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​នៅ​ម៉ោង ៤៖២០​នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ (ម៉ោង​តំបន់) ដោយ​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែរ តែ​មិន​អាច​សង្គ្រោះ​ទាន់​ពេល​វេលា។

ប្រភព​ពី​អាជ្ញាធរ​បាន​បញ្ជាក់​ថា ​អ្នក​ដំណើរ​នៅ​ទី​នោះ​ជា​ច្រើន​នាក់​បាន​លោត​ចុះ​ទឹក​ព្យាយាម​សង្គ្រោះ​​រថយន្ត​ដែល​កំពុង​លិច​បន្តិច​ម្ដង​ៗ ហើយ​ក្រោយ​មក​​ទើប​គេ​ស្គាល់​អត្តសញ្ញាណ​ជន​រងគ្រោះ​ គឺ​លោក​តា​ Eugene Hayden អាយុ ៨៨​ឆ្នាំ​ ជា​ឪពុក​ និង​កូន​ស្រី Carol អាយុ ៦៤​ឆ្នាំ​ជិះ​នៅ​ខាង​មុខ​ទាំង​ពីរ​នាក់។

តាម​សេចក្ដី​រាយការណ៍ មុន​ពេល​កើត​ហេតុ​រថយន្ត​ខាង​លើ​បាន​បុក​ជាមួយ​បង់​អង្គុយ ស្ដុប និង​​បន្ត​បុក​រនាំង​បាំង​ច្រាំង​ទន្លេ រួច​ធ្លាក់​ចូល​ទឹក​តែម្ដង។

ក្រុម​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​រថយន្ត​ក្នុង​ទឹក​នៅ​រយៈ​ពេល ២​ម៉ោង​បន្ទាប់​ពី​លិច ហើយ​បាន​បើក​ពោង​សុវត្ថិភាព​(ពោងខ្យល់​) ក្នុង​រថយន្ត​ឲ្យ​វា​ហើប​ចេញ​ពី​ទឹក តែ​ឪពុក​កូន​បាន​ស្លាប់​ទៅ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ