ឱប​ផង​ថើប​ផង ឡោម លក្ខិណា សារភាព​កំហុស​ទៅ​កាន់​អ្នក​ម្ដាយ(វីដេអូ)

  • 2017-05-14 03:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​មក​ជា​មនុស្ស​គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​សាង​កំហុស​នោះ​ទេ។ ឆ្លៀត​ក្នុង​ឱកាស "​ទិវា​គុណ​មាតា" Sabay ​សូម​នាំ​ពាក្យ​សារភាព​កំហុស​មួយ​ចំនួន​ ពី​តារា​សម្ដែង ឡោម លក្ខិណា ទៅ​កាន់​អ្នក​ម្ដាយ​ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង។

ឡោម លក្ខិណា​ និយាយ​ថា នាង​ចង់​សុំ​ទោស​ដល់​អ្នក​ម្ដាយ​​ដែល​កន្លង​មក​ពេល​ដែល​លោក​ប្រៀន​ប្រដៅ​តែ​នាង​មិន​ស្ដាប់​​ ហើយ​ថែម​ទាំង​សម្ដែង​កាយ​វិការ​​ខឹង​ ទ្រគោះ​បោះបោក ​មិន​សមរម្យ​ទៀត​ផង។

"ខ្ញុំ​សុំ​ឲ្យ​ម៉ាក់​ខន្តី​អភ័យទោស​ឲ្យ​កូន​ អធ្យាស្រ័យ​ដល់​កូន​ម្នាក់​នេះ​រាល់​កំហុស​ទាំង​នោះ​ព្រោះ​អី​កាល​នោះ​កូន​នៅ​ក្មេង​មិន​យល់​អ្វី​ខុស​អ្វី​ត្រូវ តែ​ពេល​នេះ​​កូន​ធំ​អាច​នឹង​ដឹង​ទុក្ខ​ធុរៈ​ថា​ក្នុង​នាម​ជា​ម្ដាយ​មាន​ទុក្ខ​ពិបាក​ប៉ុណ្ណា ហើយ​ស្រឡាញ់​កូន​បែប​ណា​ដែរ​" ។ លក្ខិណា ថ្លែង។

ភ្ជាប់​ជា​មួយ​គ្នា​នោះនាង​មាន​សារ​ជូន​ពរ​ថា៖ "សូម​ឲ្យ​ម៉ាក់​សប្បាយ​ចិត្ត​ ព្រោះ​ឥឡូវ​នេះ​កូន​ធំៗ​អស់​ហើយ​ អាច​មើល​ថែ​ខ្លួន​ឯង​បាន​ហើយ​ម្យ៉ាង​ទៀត​គឺ​ត្រូវ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​សុខភាព​ជា​រឿង​សំខាន់"។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម