ត្រូវ​ធ្វើ​ម៉េច ទើប​មិន​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើន ពេល​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ?

  • 2017-05-12 00:26:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ម៉ាស៊ីន​ត្រជាក់ ច្បាស់​ណាស់​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ខ្លួន។ តែ​ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ពេញ​ថ្ងៃ អ្នក​ក៏​អាច​មាន​បញ្ហា​មួយ​ចំនួន ដូចជា ផ្ដាសាយ ដោយ​សារ​មេរោគ​ក្នុង​ខ្យល់ ឬ​ធូលី និង​ស្បែក​ស្ងួត ជា​ដើម។ ឈឺ​សន្លាក់ ក៏​អាច​កើត​មាន​ឡើង​ដែរ បើ​យើង​ចេញ​ក្រៅ​ក្ដៅ​ខ្លាំង ហើយ​បើក​ម៉ាស៊ីន​ត្រជាក់​ចោល​ឲ្យ​ត្រជាក់។ ដំណោះ​ស្រាយ​មាន៖

  • សីតុណ្ហភាព​ល្មម៖ បើ​ចេញ​ក្រៅ​ក្ដៅ​ខ្លាំង ហើយ​ចូល​បន្ទប់​ត្រជាក់​ខ្លាំង​នោះ វា​ងាយ​នឹង​ធ្វើ​ឲ្យ​ឈឺ​សន្លាក់។ គួរ​ដាក់​សីតុណ្ហភាព​ឲ្យ​ត្រជាក់​ល្មម​សម​ស្រប​នឹង​សីតុណ្ហភាព​ក្រៅ​ផ្ទះ ឬ​អាច​ដាក់​ម៉ាស៊ីន​ត្រជាក់​ទៅ​ជា​ស្វ័យប្រវត្តិ។
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន៖ មាន​ដឹង​អត់​ថា​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​យូរ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត? ជា​ពិសេស​សម្រាប់​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ​នឹង​ម៉ង ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​បើ​មិន​ចង់​ឲ្យ​ស្បែក​ស្ងួត។
  • ដាក់​ទឹក​ក្បែរ​ខ្លួន៖ គួរ​តែ​មាន​ទឹក​មួយ​ចាន​គោម​នៅ​ក្បែរ​ខ្លួន ព្រោះ​ថា​ពេល​ខ្យល់​ម៉ាស៊ីន​ត្រជាក់​បក់​មក​ប៉ះ​នឹង​ទឹក​នោះ វា​ធ្វើ​ឲ្យ​បន្ទប់​អ្នក​មាន​សំណើម​ជាង​មុន និង​ការពារ​មិន​ឲ្យ​ស្បែក​ស្ងួត។
  • សម្អាត៖ សម្អាត​តែ​ម៉ាស៊ីន​ត្រជាក់​មិន​ទាន់​គ្រប់​គ្រាន់​ទេ ទោះ​បី​ខ្យល់​ម៉ាស៊ីន​ត្រជាក់​ស្អាត​ល្អ តែ​បន្ទប់​អ្នក​សុទ្ធ​តែ​ដី ចឹង​វា​នៅ​តែ​អាច​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម​ដូចគ្នា។
  • ប្រភេទ​ម៉ាស៊ីន​ត្រជាក់៖ គួរ​រក​ម៉ាស៊ីន​ត្រជាក់​ប្រភេទ​ណា​ដែល​មាន​បច្ចេកវិទ្យា​កម្ចាត់​មេរោគ។ ដូច​ម៉ាស៊ីន​ត្រជាក់ Samsung 8 Pole Digital Inverter 2017 ថ្មី​នេះ មាន​ម៉ូដែល​មួយ​ឈ្មោះ​ថា Virus Doctor ដែល​អាច​កម្ចាត់​មេរោគ​បាន​ទាំង​ក្នុង​ម៉ាស៊ីន និង​បរិយាកាស​ខាងក្រៅ ហើយ​ថែម​ទាំង​ឆាប់​ត្រជាក់ និង​ស៊ី​ភ្លើង​តិច​ទៀត​ផង៕

ដោយ៖ វិទូ