ទី​បំផុត សុវត្ថិឌី ធារីកា សម្រេច​ចិត្ត​ចូល​ពេទ្យហើយ​ដើម្បី​កែ​ប្រែ​សម្ផស្ស​ផ្ទៃមុខ

  • 2017-05-12 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​ចង់​មាន​សម្រស់​ស្រស់​ស្អាត​ ស្នាម​ញញឹម​ស្រស់​ស្រាយ សុវត្ថិឌី ធារិកា ប្រាប់​ Sabay ថា​នាង​បាន​សម្រេច​ចិត្ត​ទៅ​ពត់​ធ្មេញ​ហើយ ដោយ​ពេល​នេះ​នាង​កំពុង​នៅ​ដំណាក់​កាល​វះ​ថ្គាម​ ដក​ធ្មេញ​ និង​ព្យាបាល។​

"ធ្មេញ​ថ្គាម​នេះ ​កាល​ពី​អាទិត្យ​មុន​វះ​ម្ខាង​ ហើយ​ថ្ងៃ​នេះ​វះ​ម្ខាង​ទៀត​ ពេល​វះ​រួច​ពត់​បាន​ហើយ​បង​! នេះ​ដោយ​សារ​តែ​ធ្មេញ​ខ្ញុំ​ធំៗ អីចឹង​ត្រូវ​តែ​វះ​ថ្គាម​ដែល​វា​អត់​ទាន់​ដុះ​ចេញ​មក​សិន​ បន្ទាប់​ពី​ហ្នឹង​​ដក​ធ្មេញ​២​ ​៣គ្រាប់ទៀត​​​ទៅ​អាច​ពត់​ឲ្យ​វា​ឈប់​ជំពើស​បាន​ហើយ"។ ធារិកា ថ្លែង។

អតីត​បេក្ខនារី Cambodian Idol រូប​នេះ បន្ថែម​ថា បើ​ពត់​ទៅ​គឺ​វា​ស្អាត​ជាង​មុន​មែន តែ​ឈឺ​ត្រូវ​ទ្រាំ​ឈឺ​ និង​ចំណាយ​ពេល​យូរ ​ព្រោះ​ត្រូវ​ព្យាបាល​ធ្មេញ​ឲ្យ​អស់​សិន​ ទើប​អាច​ដាក់​ដែក​បាន​ ហើយ​ត្រូវ​ទ្រាំ​ដាក់​ដែក​រយៈ​ពេល​យ៉ាង​យូរ​២​ឆ្នាំ​ទៀត។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម