Apple បញ្ចេញ​វីដេអូ​​ពីបច្ចេកទេស​ថត​រូប​ឡូយៗ​ជា​មួយ​ iPhone 7/7 Plus

  • 2017-05-12 02:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ Apple បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ឈុត​មាន​ចំណង​ជើង​ថា​ "How to Shoot on iPhone 7" ដែល​បង្រៀន​ពី​​បច្ចេកទេស​ថត​រូប​ជា​ច្រើន​ប្រភេទ​ជា​មួយ​ iPhone 7/7 Plus។

នៅ​លើ​គណនី​ YouTube របស់​ Apple មាន​វីដេអូ​ចំនួន​​ ៥ ដែល​វីដេអូ​នីមួយៗ​មាន​រយៈពេល​ប្រមាណ​ ៤០ វិនាទី​ប៉ុណ្ណោះ​ ហើយ​ការ​បង្រៀន​មាន​ភាព​សាមញ្ញ​ងាយ​អនុវត្ត​តាម។ វីដេអូ​ទាំង​ ៥ រួម​មាន​​បង្រៀន​ពី​ការ​ថត​រូប​ Portrait, ថត​រូប​ Close-Up, ថត​រូប​ Pano បញ្ឈរ, ថត​ដោយ​មិន​ប្រើ​ Flash ពេល​យប់ និង ថត​រូប​មាន​​សកម្មភាព។

ការ​ថត​រូប​ Portrait

ថត​រូប​ Close-Up

ថត​រូប​ Pano បញ្ឈរ

ថត​ដោយ​មិន​ប្រើ​ Flash ពេល​យប់

ថត​រូប​មាន​​សកម្មភាព

ដោយ​ឡែក​នៅ​លើ​វិបសាយរបស់​ Apple វិញ​មាន​វីដេអូ​ច្រើន​សម្បូរ​បែប​ជាង​នៅ​លើ​គណនី​ YouTube ដោយ​អាច​នឹង​ Upload ទៅ​កាន់​ YouTube ក្នុង​ពេល​ឆាប់ៗ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង