ងាយៗ​ពី​របៀប​បញ្ចូល​រូបភាព​ពី​កុំព្យូទ័រ​ទៅ​ iPhone អាច​អនុវត្ត​ដោយ​ខ្លួន​ឯង​

  • 2017-05-12 02:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​អាច​និយាយ​ថា​ មាន​មនុស្ស​ច្រើន​មែន​ទែន​ដែល​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ iPhone។ ទន្ទឹម​នឹង​នោះ​ទាក់​ទង​នឹង​ការ​បញ្ចូល​រូបភាព​ពី​កុំព្យូទ័រ​ខ្លួន​ឯង​ចូល​ទូរស័ព្ទ​ ពេល​ខ្លះ​ក៏​នៅ​មាន​អ្នក​រត់​ទៅ​រក​ជាង​ដែរ​។ តាម​ពិត​ទៅ​បើ​អ្នក​សាកល្បង​ធ្វើ​ខ្លួន​ឯង​នោះ​ផ្ទះ​ គឺ​វា​ងាយ​បំផុត​។​

១.ដំឡើង​កម្មវិធី iTunes ទៅ​ក្នុង​កុំព្យូទ័រ​ ដោយ​ចុច​ទាញ​យក​នៅ​ត្រង់​នេះ (https://www.apple.com/itunes/download/)

២.ដោត​ភ្ជាប់​ iPhone ទៅ​កាន់​កុំព្យូទ័រ > បើក​កម្មវិធី iTunes

៣.ចុច​លើ​រូប​សញ្ញា​សម្គាល់​ទូរស័ព្ទ​នៅ​ផ្នែក​ខាង​លើ​ ជ្រុង​ខាង​ឆ្វេង​ (ដូច​មាន​ក្នុង​រូប)​

៤.ខាង​ក្រោម​ឈ្មោះ iPhone មាន​បណ្ដុំ​ Settings > ចុច​យក​ Photos

៥.ចុច​គ្រីស​លើ Synce Photos (ត្រង់​ប្រអប់​ខាង​ក្រោម​ បើ​ចង់​បញ្ចូល​ទាំង​ឯកសារ​វីដេអូ សូម​គ្រីស​ក្នុង​ប្រអប់ Include Videos) ៦.ត្រង់​ពាក្យ​ Copy Photos from ជា​ទីតាំង​រូបភាព​ដែល​អ្នក​ត្រូវ​ទៅ​យក​ចេញ​ពី​ក្នុង​កុំព្យូទ័រ​ > ចុច​ Choose Folder.... > រើស​ Folder នៃ​រូបភាព​របស់​អ្នក ៧. ចុច​ Select Folder ក្រោយ​មក​ចុច​លើ​ពាក្យ​ > ចុច​ពាក្យ Apply រង់ចាំ​ដល់​វា​ដំណើរការ​ចប់​ជា​ការ​ស្រេច​។​ *បញ្ជាក់​: ការ​ធ្វើ​បែប​នេះ ជា​ទូ​ទៅ​គេ​ធ្វើ​សម្រាប់​បញ្ចូល​រូបភាព​នៃ​ការ​ទិញ​ទូរស័ព្ទ​ថ្មី​ប៉ុណ្ណោះ ព្រោះ​ទោះ​បី​​ការ​​ Synce បញ្ចូល​រូបភាព​តាម iTunes វា​មាន​ល្បឿន​លឿន​និង​ងាយ​ស្រួល​ក្ដី ប៉ុន្តែ​រូបភាព​ចាស់​ក្នុង​ទូរស័ព្ទ​នឹង​ត្រូវ​បាត់​បង់​ទាំង​ស្រុង​។​​​

អត្ថបទ៖ កៅ រក្សា