ដឹង​ទេ LG​ ​ជា​អ្នក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ស្កេន​មុខ​សម្រាប់​ ​iPhone 8

  • 2017-05-12 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា​ ​LG Innotek​ ​នឹង​ក្លាយ​ជា​ដៃគូ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ស្កេន​មុខ​សម្រាប់​ ​iPhone​ ​ចេញ​ចាប់​ពី​ឆ្នាំ​ ​២០១៧។

រូបតំណាង iPhone 8

​នេះ​មិន​មែន​ជា​ការ​សហការ​លើក​ទី​មួយ​រវាង​ ​LG​ ​និង​ ​Apple​ ​នោះ​ទេ​ ​ព្រោះ​កាមេរ៉ា​ភ្លោះ​របស់​ ​iPhone 7 Plus​ ​ដែល​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​សរសើរ​មិន​ដាច់​ពី​មាត់​នៃ​សមត្ថភាព​ថត​រូប​ ​ជា​ពិសេស​មុខងារ​ ​Portrait Mode​ ​ក៏​ផ្គត់ផ្គង់​ដោយ​ ​LG​ ​ផង​ដែរ។

ទន្ទឹម​ការ​ផលិត​បច្ចេកវិទ្យា​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ ​Apple​ ​នេះ​ ​LG Innotek​ ​បាន​ចំណាយ​ប្រមាណ​ ​២៣៨,៥​ ​លាន​ដុល្លារ​ដើម្បី​ប្រាកដ​ថា​ការ​ផលិត​មិន​មាន​បញ្ហា​រអាក់រអួល៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ