ទី​បំផុត​ Porsche 911 ទី​មួយ​លាន​​គ្រឿង​​លេច​រូបរាង​មក​ហើយ

  • 2017-05-12 03:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ចំណាយ​ពេល​​​ ៥៤ ឆ្នាំ​​លើ​​សង្វាក់​ផលិតកម្ម​​នៅ​ទី​បំផុត​ Porsche ផលិត​បាន​​រថយន្ត​ម៉ូដែល 911 ទី​មួយ​លាន​គ្រឿង​ក្នុង​រោងចក្រ​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់​ហើយ។

រថយន្ត​ទី​មួយ​លាន​គ្រឿង​នេះ​ផលិត​ជា​ពិសេស​ដោយ​ប្រើ​ពណ៌​បៃតង​ ដោយ​យក​លំនាំ​តាម​ពណ៌​​នៃ​រថយន្ត​ 911 ម៉ូដែល​ដំបូង។ ចំណែក​នៅ​ពី​ក្នុង​ក៏​មាន​រចនា​រូបរាង​ស្អាត​ទាក់​ភ្នែក​ បូក​រួម​នឹង​ស្លាក​សម្គាល់​ថា​នេះ​ជា​រថយន្ត​ទី​មួយ​លាន​គ្រឿង។ 911 ទី​មួយ​លាន​នេះ​នឹង​មិន​លក់​ទៅ​ឲ្យ​អតិថិជន​ណា​ម្នាក់​ឡើយ​ ដោយ​នឹង​ទុក​តាំង​នៅ​សារមន្ទីរ​រថយន្ត​ Porsche។

ត្បិត​ថា​ 911 ជា​រថយន្ត​​ដ៏​ពេញ​និយម​មួយ​របស់​ Porsche ដែល​ផលិត​បាន​មួយ​លាន​គ្រឿង​ដំបូង​គេ​ ប៉ុន្តែ​មិន​មែន​ជា​រថយន្ត​ដែល​ផលិត​បាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ជំនួញ​នេះ​ឡើយ។ ជាក់​ស្ដែង​ Chevrolet ផលិត​​រថយន្ត​ Corvettes បាន​ជាង​ ១,៥ លាន​គ្រឿង​ឯណោះ។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​​គឺ​ក្នុង​ចំណោម​ចំនួន​​រថយន្ត​ 911 ​​ដែល​ផលិត​ឡើង​ទាំង​អស់​មាន​ប្រមាណ​ ៧០% នៅ​​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​នៅ​ឡើយ ដោយ​នេះ​ជា​តួ​លេខ​មួយ​ក្រុមហ៊ុន​ដទៃ​មិន​អាច​ធ្វើ​បាន៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម