CD-Center រៀប​ចំ​សិក្ខាសាលា​​ស្តី​ពី​សាយ​ប៊ើស្ប៉េស ​(Cyberspace) សំខាន់​បំផុត​សម្រាប់​យុវជន​​​

  • 2017-05-12 09:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​នឹង​រៀប​ចំ​សិក្ខា​សិលា​មួយ​ស្តីពី​ សាយ​ប៊ើស៉្បេស​ នៅ​ឯ​មជ្ឈមណ្ឌល​ សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន​ (CJCC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ថ្ងៃ​ សុក្រ​ ទី​១៩​ ខែ​ឧសភា​នេះ។ សិក្ខា​សាលា​នេះ​ស្ថិត​ក្រោម​ប្រធាន​បទ​ “ការ​សិក្សា​ស្វែង​យល់​អំពី​អភិបាល​កិច្ច​ សាយ​ប៊ើស្ប៉េស (Cyberspace)​ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ និង​គោល​ដៅ​អភិវឌ្ឍន៍​​ក្នុង​ប្រទេស​កម្ពុជា៖​  វិធីសាស្ត្រ-ពហុ​ទស្សនៈ​វិស័យ​ (Exploring a Responsive Cyberspace Governance Model in Cambodia- A Multi-Perspective Approach)"

សិក្ខា​សិលា​ស្តីអំពី​សាយ​ប៊ើស៉្បេស​(Cyberspace)​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​ ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧​នេះ​ ចាប់​ពី​ម៉ោង​ ៧:៣០​ព្រឹក​ ដល់​ ១២:៣០​ថ្ងៃ​ត្រង់​ នៅ​ឯ​មជ្ឈមណ្ឌល​សហ ប្រតិបត្តិការ​កម្ពុជា​-ជប៉ុន​(CJCC)។ សិក្ខា​សាលា​នេះ​រៀប​ចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌលអភិវឌ្ឈន៍ កម្ពុជា​ ដែល​បង្កើត​ឡើង​ក្នុង​ គោល​បំណង​រួម​ចំណែក​ដល់​ដំណើរ​ការ​កសាង​សមត្ថភាព​ធន​ធាន​មនុស្ស​ និង​ការ​អភិវឌ្ឍ​គោល​នយោបាយ​ ជាតិ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

គោល​ដៅ​នៃ​សិក្ខា​សាលា​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវជន​អំពី​ឱកាស​ និង​ការ​ប្រឈម​ នៃ​ការ​ប្រើ​ប្រាស់​សាយប៊ើស៉្បេស​ និង​ការ​រិះ​រក​ដំណោះ​ស្រាយ ​និង​វិធី​គ្រប់​គ្រង​សាយ​ប៊ើស៉្បេស​ ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្សេង​ៗ​របស់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ក៏​ដូច​ជា​សម្រេច​គោល​ដៅ​អភិវឌ្ឈន៍​ជាតិ។

សមាសភាព​វាគ្មិន

លោក​បណ្ឌិត​ យន់​ គា​ នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ចេញ​មតិ​ថា​ «ក្នុង​នាម​ខ្ញុំ​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ ខ្ញុំ​សូម​ណែនាំ​ដល់​យុវជន​ យុវនារី​យើង​នូវ​សិក្ខា​សាលា​ស្តីអំពី​សាយ​ប៊ើស៉្បេស​ដ៏​មាន​សារៈ​ប្រយោជន៏​នេះ​ ដោយ​ខ្ញុំ​យល់​ឃើញ​ថា​ ប្រធាន​បទ​នេះ​ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​យុវជន​ចាំ​បាច់​ត្រូវ​តែ​យល់​ដឹង​ ពី​ព្រោះ​សាយ​ប៊ើស្ប៉េស​ ដែល​រួម​មាន​ បច្ចេកវិទ្យា ​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍​ បណ្ដាញ​ទំនាក់​ទំនង​សង្គម​ និង​ប្រព័ន្ធ​អ៊ីនធឺណេត​ជា​ដើម​ គឺ​ជា​ប្រភព​ដ៏​មាន​សក្ដានុភាព​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ និង​សង្គម​ជាតិ​ នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត»។

«ដូច្នេះ​យុវជន​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​ស្វែង​យល់​អំពី​ការ​ប្រើប្រាស់​ សាយ​ប៊ើស៉្បេស​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​អតិបរមា​សម្រាប់​ខ្លួន​ឯង​ និង​សង្គម​ជាតិ​ ក៏​ដូច​ជា​ត្រូវ​ យល់​ដឹង​អំពី​វិធី​ជៀស​វាង​នូវ​ហានិភ័យ​ និង​ជម្នះ​នូវ​រាល់​កត្ដា​ប្រឈម​ទាំង​ឡាយ​ក្នុង​ការ​ប្រើ​ប្រាស់​ សាយ​ប៊ើស៉្បេស»។

សិក្ខា​សាលា​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​វា​គ្មិន​ល្បី​ៗ​ដែល​មាន​ជំនាញ​ និង​បទ​ពិសោធន៏​ខ្ពស់​ ដូច​ជា​ លោក ឩកញ៉ា​ ជី​ សិលា អគ្គនាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​Sabay​ លោក​ ពុយ​ គា​ អ្នក​ឆ្លង​ឆ្លើយ​សារព័ត៌មាន​ ក្យូដូជប៉ុន​  លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​នាយកដ្ឋាន​សន្ដិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នៃ​ក្រសួង​អគារ​ក្រសួង​ប្រៃសណីយ៍​ និង​​ទូរគមនាគមន៍​ លោក​ ស្រ៊ាង​ បូរមី​ នាយក​គ្រប់​គ្រង​ វីឌូស៊ែរ​ និង​វាគ្មិន​មក​ពី​ស្ថាប័ន​រដ្ឋ​ផង​ដែរ​ ដើម្បី​មក​ធ្វើ​បទ​បង្ហាញ​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ផ្តល់​ជា​ចំណេះ​ដឹង​ អំពី​ការ​ប្រើ​ប្រាស់​និង​គ្រប់​គ្រង​សាយ​ប៊ើស៉្បេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ពាក់​ព័ន្ធ​ និង​សម្រេច​គោល​ដៅ​អភិវឌ្ឈន៍​ជាតិ។

ក្រៅ​ពី​ទទួល​បាន​ចំណេះ​ដឹង​ និង​បទពិសោធន៍​ អ្នក​ចូល​រូម​ទាំង​អស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដូច​ជា​Networking​ជា​ដើម។ អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​សិក្ខា​សាលា​មួយ​នេះ​អាច​រក​ទិញ​សំបុត្រ​បាន​នៅ​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ វិទ្យា​សា្ថន​ភាសាបរទេស​(IFL)​ សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ដ​(PUC)​ សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ដ​ និង​វិទ្យា​សាស្រ្ដ​សេដ្ឋកិច្ច​(RULE)​ វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC)​ និង​សាកល​វិទ្យាល័យ​ពុទ្ធិសាស្រ្ដ​(UP)។ ទំនាក់​ទំនង​ទិញ​សំបុត្រ​តាម​រយៈ​លេខទូរស័ព្ទ​ 023​ 6310​ 310,​ 010 818​ 855,​ 012751720៕  

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី