គូ​ស្នេហ៍​តារា​ម៉ូដែល Miranda Kerr និង​មេ​ Snapchat ចូល​រោង​ការ​ឆាប់ៗ​នេះ​ហើយ

  • 2017-05-13 05:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Miranda Kerr និង​គូ​ដណ្ដឹង​ម្ចាស់​ក្រុម​ហ៊ុន​​ Snapchat លោក Evan Spiegel នឹង​ចូល​រោង​ការ​ឆាប់ៗ​នេះ​ហើយ​ បន្ទាប់​ពី​បាន​ភ្ជាប់​ពាក្យ​អស់​រយៈពេល​ ៩ ខែ​រួច​មក។

តារា​ម៉ូដែល​ប្រចាំ​ Victoria's Secret វ័យ​ ៣៤ឆ្នាំ​រូប​នេះ​ នឹង​ចូល​រោង​ការ​ចុង​សប្ដាហ៍​នេះ​ហើយ នេះ​បើ​តាម​ប្រភព​មួយ​របស់ Us Weekly។ ប្រភព​នេះ​បាន​បន្ត​ទៀត​ថា​ គ្រួសារ​របស់​ Miranda បាន​ជិះ​យន្ត​ហោះ​មក​ដល់​ទីក្រុង​ Los Angeles ហើយ​​ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អូស្ត្រាលី​មក​ទី​នេះ ព្រោះ​ជា​កន្លែង​អ្នក​ទាំង​២រស់​នៅ​ជាមួយ​គ្នា។

នេះ​ជា​ពិធី​មង្គល​ការ​ទី២​ហើយ​របស់ Miranda បន្ទាប់​ពី​លែង​លះ​ជាមួយ​អតីត​ស្វាមី​តារា​សម្ដែង​​ Orlando Bloomដែល​ព្រម​ទាំង​មាន​កូន​ប្រុស​ឈ្មោះ​ Flynn អាយុ​៦ឆ្នាំ​ម្នាក់​ផង​ដែរ។ ពួក​គេ​បាន​រៀប​ការ​កាល​ពី​ឆ្នាំ ២០១០ រួច​ក៏​បែក​បាក់​គ្នា​ទៅ​វិញ​នៅ​ឆ្នាំ ២០១៣ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជួប​ជុំ​គ្នា​ខ្លះ​ៗ​ ក្នុង​នាម​ជា​ឪពុក​ម្ដាយ​សម្រាប់​កូន​ផង​ដែរ។

បន្ទាប់​មក​ទើប​​ Miranda បាន​ជួប​ជាមួយ​នឹង​ CEO របស់​ក្រុម​ហ៊ុន​ Snapchat វ័យ ២៦ឆ្នាំ​ ដែល​ជា​មហាសេដ្ឋី​ដែល​មាន​វ័យ​ក្មេង​ជាងគេ ជាមួយ​នឹង​ក្រុម​ហ៊ុន​ Snapchat App របស់​លោក៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ