វីដេអូអប់រំខ្លី ស្តីពី​ទឹកចិត្ត​អ្នកម្តាយ មើលហើយ​ទឹកភ្នែកស្រក់​មិនដឹងខ្លួន

  • 2017-05-13 06:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ទិវា​អ្នក​ម្តាយ ឬ Mother's Day កាន់តែ​ខិត​ជិត​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ឧសភា នេះ វីដេអូ​អប់រំ​ខ្លី​មួយ​ខ្សែ ស្ដី​ពី​ទឹកចិត្ត​របស់​ម្ដាយ​ចំពោះ​កូន​ស្រី ត្រូវ​បាន​បង្ហោះ និង​ចែកចាយ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ ទស្សនា​ហើយ​ភ្ញាក់​ដឹង​ខ្លួន និង​ខ្លះ​ស្រក់​ទឹកភ្នែក​ទាំង​មិន​ដឹង​ខ្លួន​ទៀត​ផង។

វីដេអូ​ឃ្លិប​នោះ បាន​អប់រំ​កូនៗ ឲ្យ​យល់​ពី​ទឹក​ចិត្ត​អ្នក​ម្ដាយ ដែល​តែងតែ​ព្រួយ​បារម្ភ​ពី​កូន​គ្រប់​វិនាទី។ មិន​តែ​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​កូន​នៅ​តែ​រឹងរូស និង​មិន​ស្ដាប់​បង្គាប់​ក្ដី ក៏​អ្នកម្ដាយ​នៅ​តែ​ស្រលាញ់ និង​ទូន្មាន​ព្រាន​ប្រដៅ​កូន​ឲ្យ​ដើរ​លើ​ផ្លូវ​ល្អ និង​ធ្វើ​តែ​អំពី ព្រោះ​មិន​ចង់​ឃើញ​កូន​ខុស​ឆ្គង និង​ធ្លាក់​ខ្លួន​ជា​មនុស្ស​ដែល​គេ​មើល​ងាយ​ឡើយ៕

ចង់​ដឹង​អត្ថន័យ​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម