កម្មវិធី Shazam​ អាប់ដេត​ថ្មីមានមុខងារ​​ជា​ច្រើន

  • 2017-05-16 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Shazam ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​កំណត់​អត្តសញ្ញាណ​តន្ត្រី​ជា​មួយ​នឹង​ការ​ចុច​លើ​ប៊ូតុង។

នៅ​ពេល​អ្នក​នៅ​ក្នុង​ហាង​មួយ​ហើយ​អ្នក​លឺ​បទ​ចម្រៀង​ដែល​ពីរោះ​តែ​មិន​ដឹង​ថា​ជា​បទ​អ្វី​​ អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​អៀន​មិន​ហ៊ាន​សួរ​បុគ្គលិក​ក្នុង​ហាង​នោះ។ ទាញ​ទូរស័ព្ទ​​ iPhoneរបស់​អ្នក​បន្ទាប់​មក​បើក​កម្មវិធី​ Shazam កម្មវិធី​នេះ​នឹង​ប្រាប់​អ្នក​ពី​បទ​ចម្រៀង​នោះ។

ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​កម្មវិធី​ Shazam អាច​ធ្វើ​បាន​៖

#អាច​ចាក់​បទ​ចម្រៀង​ជា​មួយ​នឹង​ Apple Music នឹង​អាច​បន្ថែម​បទ​ចម្រៀង​ទាំង​នោះ​ទៅ​ក្នុង​ Apple Music និង Spotify Playlist។

#បង្ហាញ​អត្ថបទ​ចម្រៀង (Lyrics) និង​ វីដេអូ YouTube នៅ​លើ​កម្មវិធី​ Shazam

#អាច​ចាក់ ​ចម្រៀង​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​អ្នក​បាន​ចាក​ចេញ​ពី​កម្មវិធី

#អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ពី​កម្មវិធី​ Shazam នៅ​លើ​ប័ណ្ណ​ប្រកាស​, ទស្សនាវដ្ដី ឬ​សៀវភៅ។ អ្នក​អាច​ប្រើ​

#កម្មវិធី​នេះ​គ្រប់​ទីកន្លែង​នៅ​ពេល​អ្នក​ឃើញ​ស្លាក​សញ្ញា​កាមេរ៉ា​របស់​កម្មវិធី​ Shazam

#អ្នក​ក៏​អាច​ប្រើ​ជា​មួយ​នឹង​ QR កូដ​បាន​ផង​ដែរ

#ទទួល​បាន​ការ​បន្ទាន់​សម័យ​នូវ​បទ​ចម្រៀង​ថ្មី​ អាល់ប៊ុម​ថ្មី​ និង​វីដេអូ​ពី​សិល្បករ​សិល្ប ការិនី​ដែល​អ្នក បាន​តាម​ដាន

#ទិញ​សំបុត្រ​សម្រាប់​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​សិល្បករ​ដែល​អ្នក​ចូល​ចិត្ត៕

ប្រភព៖ imore   ប្រែ​សម្រួល៖ ពិចិត្រ

អត្ថបទថ្មី