Real Madrid អាច​លក់​ James ឲ្យ Man Utd ទាំង​ខាត​ដើម​

  • 2017-05-17 00:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ត្រូវបាន Real Madrid បើក​ផ្លូវ​ឲ្យ​នាំ​យក​ James Rodriguez ចេញ​ពី​ទឹកដី​ Santiago Bernabeu។ នេះ​បើ​យោង​តាម​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន​របស់​ Sky Sport។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​ទំនង​ជា​ចាកចេញ​ពី​ Real Madrid មែនទែន​ហើយ​នៅ​ចុង​រដូវ​កាល​នេះ​ដោយ​សារ​មិន​សូវ​មាន​ឱកាស​លេង​ជា​ជម្រើស​ដំបូង​សោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zinedine Zidane។

Real បាន​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៥​ឆ្នាំ​ខាង​លើ​ពី Monaco ក្នុង​តម្លៃ​កប់​ពពក​ ៧១​លាន​ផោន​ ក្រោយ​រូប​គេ​ជួយ​កូឡុំប៊ី​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup ​ឆ្នាំ​២០១៤​ ប៉ុន្តែ​ប្រភព​ពី Sky Sport ឲ្យ​ដឹង​ថា​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​ខាង​លើ​នឹង​ព្រម​លក់​ James ចេញ​ក្នុង​តម្លៃ​ខ្ទង់​ ៥០​លាន​ផោន​ប៉ុណ្ណោះ​ ពោល​គឺ​សុខ​ចិត្ត​ខាត​២១​លាន​ផោន៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន