ញាក់​សាច់​! សណ្ឋាគារ​នៅ​ Cardiff ឡើង​ថ្លៃ​ ៩១៥% សម្រាប់ Champions League

  • 2017-05-17 02:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង Cardiff បាន​ឡើង​ថ្លៃ​រហូត​ដល់​ ៩១៥%​ នៅ​ការ​ប្រកួត​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​។

ទីក្រុង Cardiff និងកីឡដ្ឋាន Millennium Stadium

ទីក្រុង​របស់​ប្រទេស​វែល​ខាង​លើ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League រវាង​ Real Madrid និង Juventus នៅ​ថ្ងៃ​សៅរ៍​ ទី​៣ ខែ​មិថុនា​ ពោល​គឺ​នៅ​សល់​រយៈ​ពេល​ប្រមាណ​ ២​សប្ដាហ៍​​កន្លះ​ទៀត​ទើប​មក​ដល់​ ប៉ុន្តែ​​មក​ទល់​នឹង​ពេល​នេះ​តម្លៃ​បន្ទប់​តាម​សណ្ឋាគារ​មាន​អត្រា​កើន​ឡើង​រហូត​៩០% បាត់​ទៅ​ហើយ​។

ថ្លៃ​បន្ទប់​ជា​មធ្យម​នៅ​យប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ គឺ​ ១០៣៦​ផោន​ក្នុង​១​យប់​ ដូច្នេះ​អ្នកគាំទ្រ​ដែល​ធ្វើ​ដំណើរ​ទៅ​មើល​ការ​ប្រកួត​នៅ​ទីនោះ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏​អស់ ២,០៧២​ផោន​ដែរ​ដោយ​សារ​ត្រូវ​​ស្នាក់​នៅ​២​យប់​។ គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​ធម្មតា​បន្ទប់​សណ្ឋាគារ​នៅ Cardiff ជា​មធ្យម​ថ្លៃ​ត្រឹម​ ១០២​ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​យប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន