​​លក់​​កម្រង​ផ្កា​រាប់​​ឆ្នាំ​​​​ ​ព្រោះ​​​ចង់​ឃើញ​កូន​ប្រឡង​ជាប់​ជា​មន្ត្រី​ប៉ូលិស​​

  • 2017-05-17 04:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លក់​កម្រង​​ផ្កា​​ម្លិះ​មួយ​រូប​នៅ​តាម​​​សួន​ច្បារ​​​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ ​​អ្នក​ស្រី​ វង់​ ​ចាន់នី​ ​បាន​​ឲ្យ​ដឹង​​ថា​​ អ្នក​ស្រី​បាន​​ប្រកប​អាជីព​មួយ​​នេះ​ជាង​​១០​ឆ្នាំ​​ហើយ​។​ ​ផ្កា​​ម្លិះ​ទាំង​​អស់​នេះ​​គឺ​អ្នក​ស្រី​​បាន​​បេះ​​មក​ពី​ចម្ការ​ខ្លួន​ឯង​ផ្ទាល់​​ និង ​ទិញ​ពី​អ្នក​ជិត​ខាង​មួយ​ចំនួន​ផង​​ដែរ​នៅ​ឯ​​កោះ​ក្របី​ ​ខេត្ត​កណ្ដាល​។ ​​​ដើម្បី​ឲ្យ​​ផ្កា​ទាំង​នេះ​នៅ​ស្រស់​ស្អាត​ និង​​ រក្សា​​ក្លិន​ក្រអូប​ជាប់​បាន​យូរ​​​​ អ្នក​ស្រី​​​បាន​​ក្លាសេ​វា​ឲ្យ​ត្រជាក់​​ជានិច្ច​ ​​តាំង​ពី​ពេល​ដឹក​ជញ្ជូន​ និង ​ពេល​កំពុង​ក្រង​​លក់​។

​ស្ត្រី​វ័យ​៣៤​​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​​ ​​អតិថិជន​ភាគ​ច្រើន​​គឺ​អ្នក​​មក​​បន់​ស្រន់​នៅ​ព្រះ​អង្គ​ដង​កើ​ ​​​ដោយ​​​ក្នុង​មួយ​​​សីល​ៗ​​ ​អ្នក​ស្រី​អាច​លក់​បាន​ប្រមាណ​ជាង​២០០​កម្រង​ផ្កា​ឯ​ណោះ​​។​ ​ចំនួន​នេះ​អាច​​​ឲ្យ​​អ្នក​ស្រី​ ​​ទទួល​បាន​​ប្រាក់​ចំណេញ​​​​​ខ្ទង់ជិត១០ម៉ឺន​រៀល​​។​​​​ ​ចំណែក​ថ្ងៃ​ធម្មតា​វិញ​គឺ​​ចំនួន​នៃ​ការ​លក់​មាន​​តិច​ជាង​នេះ​ ​ព្រោះ​​អតិថិជន​​​គ្រាន់​តែ​ទិញ​ទុក​ដាក់​​​ក្នុង​​ឡាន​​​​តែ​ប៉ុណ្ណោះ​​​។​​ ​​មូល​ហេតុ​​​ដែល​​អ្នក​ស្រី​​តស៊ូ​ប្រកប​មុខ​របរ​នេះ​គឺ​ដើម្បី​ជួយ​ទំនុក​បម្រុង​​ជីវភាព​​គ្រួសារ​ និង​ ​ចង់​ឲ្យ​កូន​ៗ​ទាំង​អស់​​បាន​រៀន​ចប់​ចុង​ ចប់​ដើម​​​​​។​ ​អ្វី​ដែល​​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ ​អ្នក​ស្រី​ចង់​ឃើញ​កូន​របស់​អ្នក​ស្រី​បាន​ប្រឡង​ជាប់​ ​​ក្លាយ​ជា​មន្ត្រី​ប៉ូលិស​មួយ​រូប​​ដែល​ល្អ​ទៅ​ថ្ងៃ​អនាគត​​ ​​ដើម្បី​​បម្រើ​​ជាតិ​មាតុភូមិ​ និង​ ​ប្រជាជន​​​កម្ពុជា​ជា​ដើម​។​

​​ចង់​ដឹង​ថា​ ​តើ​ការ​តស៊ូ​របស់​អ្នក​ស្រី​ចាន់នី​​​​យ៉ាង​ម៉េច​ខ្លះ​ ​សូម​ទស្សនា​វីដេអូ​សម្ភាសន៍​​​ផ្ទាល់​​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​​៖​

​ពុទ្ធោ​​​!​ ​ពោះ​ធំ​ជិត​​​៩​​ខែ​ តែ​គ្មាន​លុយ​សម្រាល​ ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​លក់​ទុរេន

​​តស៊ូ​​លក់​បាយ​​តាម​ចិញ្ចើម​ថ្នល់​​ជាង​២០​ឆ្នាំ​ដើម្បី​​​អ្វី?​ គឺ​ដើម្បី​កូន​!​​

អត្ថបទ៖ ចន្ថា