ដឹងទេ ចង់​បង្កើតក្រុមចម្រៀង K-pop នីមួយៗចំណាយ​ទុនអស់​ប៉ុន្មាន?

  • 2017-05-17 06:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​ចម្រៀង​ K-pop បច្ចុប្បន្ន​ហាក់​មាន​ការ​ស្ទុះ​ឡើង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ទាំង​ផលិតកម្ម​ និង​ តារា​ចម្រៀង​ ឫ​ក្រុម​ចម្រៀង​ ជាពិសេស​អ្នក​ជំនាន់​ថ្មី​ រឹត​តែ​ពង្រឹង​សមត្ថភាព​ ក៏​ដូចជា​គុណភាព​ ដើម្បី​ប្រកួត​ប្រជែង​គ្នា​។

យ៉ាង​ណា​ក្ដី​ បើ​តាម​ប្រភព​ផ្លូវ​ការ​ជា​ច្រើន​ ក្នុងវិស័យ​មួយ​នេះ​ បាន​បង្ហើប​ថា​ ក្រុម​ចម្រៀង​ទាំង​អស់​ ត្រូវ​បាន​ហ្វឹក​ហាត់​ ដើម្បី​ប្រកួត​ប្រជែង​គ្នា​ មុន​ពេល​ដែល​ ពួកគេ​ចាប់​ផ្ដើម​បង្ហាញ​មុខ​ជា​សាធារណៈ​ ហើយ​ពេល​នោះ​ដែរ​ ក៏​ជា​ពេល​ដែល​ក្រុម​ហ៊ុន​ ត្រូវចំណាយ​ទុន​ច្រើន​ដែរ។

ជាជំហ៊ានដំបូងក្នុងការហ្វឹកហាត់ ការ​ធ្វើអាល់ប៊ុម​ចម្រៀង​ ទាំង​គំនិត​ប្លែកៗ និង​ការ​រៀប​ចំ​ផ្សេងៗ​សម្រាប់​ក្រុម​ថ្មី​ៗមុននឹងអាចបង្ហាញមុខបាន ត្រូវចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់​ពី​ ១,៥ប៊ីលានវ៉ុន (ប្រមាណ ១,៣លានដុល្លារ) ទៅ ២ប៊ីលានវ៉ុន​ (ប្រមាណ​ ១,៧លានដុល្លារ)។

បើ​និយាយ​ពី​ចំនួន​អ្នក​ហ្វឹកហាត់​ ក្នុង​ផលិតកម្ម​វិញ​ វា​មាន​ភាព​ខុសគ្នា​ ទៅ​តាម​ទំហំ​ក្រុម​ដែល​ពួកគេ​ចង់​បណ្ដុះបណ្ដាល​ ។ ឧទាហរណ៍​ដូចជា​ នៅ​ផលិតកម្ម​ YG អាច​ទទួលអ្នក​ចូលហាត់ដំបូងចាប់ពី​ ២០​ ទៅ​ ៣០​នាក់​ ខណៈ​ដែល​ផលិតកម្ម​ផ្សេងៗ​អាច​រ៉ាប់រងបាន​តែ​ត្រឹម​ ៥​នាក់​ប៉ុណ្ណោះ​ ព្រោះតែទំហំនៃការចំណាយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី