ទីបំផុត! Real ឡើងកំពូលតារាង La Liga ហើយក្រោយយកឈ្នះ Celta Vigo

  • 2017-05-17 21:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងលើកពាន La Liga ហើយ បន្ទាប់ពីយកឈ្នះ Celta Vigo ក្នុងលទ្ធផល ៤-១។

ការប្រកួតយប់មិញនេះ បើកឆាកបានតែ១០នាទី Cristiano Ronaldo បានទាត់ជើងឆ្វេងបំប៉ោងសំណាញ់ទីបានសម្រេចឲ្យភ្ញៀវនាំមុខម្ចាស់ផ្ទះមួយគ្រាប់មុន។ នៅវគ្គទីពីរ នាទី៤៨ Ronaldo ដដែលបានស៊ុតមួយគ្រាប់ទៀតក្រោយបាល់ដាច់មួយស្មើជាមួយអ្នកចាំទី។

យ៉ាងណាក្ដី Iago Aspas ត្រូវបណ្ដេញកាតក្រហមធ្វើឲ្យ Celta សល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះ។ នៅនាទី៦៩ John Guidetti ស៊ុតមួយជើងពីចម្ងាយសងបានមួយគ្រាប់វិញ ប៉ុន្តែ Real Madrid បានថែម២គ្រាប់ទៀតមុនចប់ការប្រកួតស៊ុតបញ្ចូលទីដោយ Karim Benzema និង Toni Kroos។

ជ័យជម្នះដ៏សំខាន់នេះធ្វើឲ្យក្រុមលោក Zidane ឡើងមកឈរលេខមួយក្នុងតារាង La Liga ហើយត្រូវការត្រឹមស្មើប៉ុណ្ណោះសម្រាប់ប្រកួតចុងក្រោយដើម្បីលើកពានលីគជាលើកដំបូងគិតចាប់ពីឆ្នាំ២០១២៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម