Google Assistant​ ​​ដំណើរការ​​នៅ​លើ​ ​iPhone​​ ​ជា​​ផ្លូវ​ការ

  • 2017-05-18 01:48:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Google​ ​បាន​ប្រកាស​ដាក់​កម្មវិធី​ ​Google Assistant​ ​ឲ្យ​ដំណើរ​ការ​នៅ​លើ​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS ដូច​​ពាក្យ​ចចាមអារ៉ាម​​ធ្លាប់​លេចឮ។

តែ​គួរ​ឲ្យ​សោក​ស្ដាយ​មុខងារ​ខ្លះ​នៅ​លើ​កម្មវិធី​ ​Google Assistant​ ​សម្រាប់​ ​iOS​ ​គឺ​មិន​ដំណើរ​ការ​​​ដូច​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​នោះ​ទេ​ ​ក៏​ព្រោះ​តែ​ភាព​ខុស​គ្នា​ខ្លាំង​រវាង​ ​API​ ​(Application programming interface)​ ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​នេះ។

ដូច្នេះ​ហើយ​ទើប​កម្មវិធី Google Assistant​ ​ដំណើរ​ការ​តែ​មុខងារ​ធម្មតា​តែ​ប៉ុណ្ណោះ​ ​ដែល​មាន​ដូចជា​ការ​ផ្ញើ​សារ​ ​លេង​តន្ត្រី​នៅ​លើ​ ​Spotify​ ​និង​មុខងារ​ ​Google Says​ ​មាន​ន័យ​ថា​នៅ​ពេល​ដែល​អេក្រង់​បិទ​មុខងារ​ ​"OK Google" នឹង​មិន​ដំណើរការ​លើ​ឧបករណ៍​របស់​អ្នក​ឡើយ៕


ប្រភព៖ GSMarena អត្ថបទ ៖ ពិចិត្រ