ប្រព័ន្ធ​ប្រតិបត្តិការ​ Android O នឹង​បញ្ចេញ​នៅ​ខែ​កញ្ញា

  • 2017-05-18 01:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dave Burke អនុ​ប្រធាន​​​ផ្នែក​វិស្វករ​ Android ទើប​បាន​បញ្ជាក់​​ពី​ការ​បញ្ចេញ​ជា​ផ្លូវ​ការ​នូវ​ការ​អាប់ដេត​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ Android O។

អនុប្រធាន​រូប​នេះ​ឲ្យ​ដឹង​ថា​ Android ជំនាន់​ថ្មី​នឹង​បញ្ចេញ​​​ឲ្យ​អាប់ដេត​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ។ Android O នឹង​មាន​បំពាក់​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​​រួម​មាន​ Picture-In-Picture Mode, Notification Dots (បង្ហាញ​ Notification លើ​ Icon កម្មវិធី), កំណត់​ដំណើរ​ការ​និង​ថាមពល​ថ្ម និង មុខងារ​ដទៃ​ទៀត​ជា​ច្រើន។

Notification Dots

Pixel និង Pixel XL នឹង​ជា​ស្មាតហ្វូន​ដែល​ទទួល​បាន​ការ​អាប់ដេត​នេះ​មុន​គេ​ដោយ​សារ​វា​ជា​ស្មាតហ្វូន​របស់​ Google ផ្ទាល់។ ចំណែក​​ Nexus 5X, Nexus 6P, Nexus Player និង Pixel C ក៏​នឹង​ទទួល​បាន​ការ​អាប់ដេត​នេះ​ក្នុង​ពេល​បន្ត​បន្ទាប់​ដែរ៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង