ធានា​ថា​ប្លែក! ស្នេហា​ខុស​វ័យ​រវាង នីកូ និង ហង្ស សុជាតា

  • 2017-05-18 02:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នៅ​លើ​ទំព័រ​ Facebook ​អ្នក​គ្រប់​គ្រង​ នីកូ បាន​ចេញ​វីដេអូ​ចម្រៀង "សាក​ល្បង​ស្រលាញ់​គ្នា​ម្ដង​ទៀត" ដែល​ចូល​រួម​សម្ដែង​ផ្ទាល់​ពី​ នីកូ និង ហង្ស សុជាតា​ ផ្ទាល់​តែ​ម្ដង។

វីដេអូ​ចម្រៀង​ផ្លូវការ​ "សាក​ល្បង​ស្រលាញ់​គ្នា​ម្ដង​ទៀត" គឺ​និយាយ​ពី​ស្នេហា​ខុស​វ័យ​រវាង​តួស្រី និងតួ​ប្រុស។ នីកូ បាន​លើក​ឡើង​ថា​សម្រាប់​ MV បទ​នេះ​គឺ​ថត​​ចប់​​យូរ​​ដែរ​ហើយ​តាំង​ពី​បទ​ចម្រៀង​នេះ (Audio) ​ចេញ​បាន​មួយ​រយៈ​ពេល​ខ្លី គឺ​ក្រុម​ការងារ​បាន​រៀប​ចំ​ធ្វើការ​ថត​​បទ​​នេះ​តែ​ម្ដង ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​ដល់​ពេល​បញ្ចេញ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ក្នុង​ពេល​ឆាប់ៗខាងមុខ​នេះ​នឹង​មាន​ស្នាដៃ​ថ្មីៗ​បន្តបន្ទាប់​ទៀត​ជារឿយៗ​ផងដែរ៕​​​​​​​​

ទស្សនាបទ "សាក​ល្បង​ស្រលាញ់​គ្នា​ម្ដង​ទៀត" ទាំង​អស់​គ្នា៖

អត្ថបទ៖ Samedy