ម៉ាស៊ីន​ត្រជាក់ ទាល់​តែ​ស៊ី​ភ្លើង ទើប​ត្រជាក់​មែន?

  • 2017-05-18 02:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ចំណាយ​ថ្លៃ​ភ្លើង​ច្រើន ហើយ​បើ​ចង់​ឲ្យ​បន្ទប់​ឆាប់​ត្រជាក់ រឹត​តែ​ត្រូវ​ស៊ី​ភ្លើង​ដូច​ហុត​ទឹក​អ៊ីចឹង។

ការ​យល់​ឃើញ​បែប​នេះ គឺ​ត្រូវ​ម៉ាច់​ម៉ង តែ​ត្រូវ​សម្រាប់​កាល​ពី​មុន​ប៉ុណ្ណោះ ព្រោះ​អី​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា Inverter ជួយ​ដល់​ការ​ស៊ី​ភ្លើង​របស់​ម៉ាស៊ីន​ត្រជាក់​ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៣ មក។ បន្ទាប់​មក មាន​ការ Update ថ្មី​រហូត​ដល់​ឥឡូវ Samsung បាន​បញ្ចេញ​បច្ចេកវិទ្យា​ថ្មី ២០១៧ គឺ 8 Pole Digital Inverter ដែល​សន្សំ​សំចៃ ៦៨% បើ​ធៀប​នឹង​ស៊េរី ២០១៦។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក សាន ប៊ុនថន អ្នក​បណ្ដុះ​បណ្ដាល​ម៉ាស៊ីន​ត្រជាក់ Samsung។

លោក​បន្ត​ថា 8 Pole Digital Inverter របស់ Samsung នេះ មិន​ត្រឹម​តែ​ស៊ី​ភ្លើង​តិច​ទេ ថែម​ទាំង​ត្រជាក់​ពេញ​បន្ទប់​ត្រឹម​តែ ១៨ នាទី ដែល​ម៉ាស៊ីន​ត្រជាក់​កាល​ពី​មុន​ចំណាយ​ពេល​ដល់​ទៅ​កន្លះ​ម៉ោង ហើយ​មាន​សំណាញ់​ញឹក និង​ធន់​សម្រាប់​ការពារ​មេរោគ ដី ដែល​យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​បាន។

ទាក់​ទិន​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ​ដែរ អ្នក​ស្រី ដេត លីដា អ្នក​ប្រើ​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី​នេះ ប្រាប់​ថា៖ "តាំង​ពី​ប្ដូរ​មក​ប្រើ Samsung ស៊េរី​ថ្មី​នេះ​មក ឃើញ​ថា​វា​ខុស​ពី​មុន​មែន ព្រោះ​ភ្លើង​ស៊ី​តិច​ជាង​មុន​ច្រើន ហើយ​ត្រជាក់​ក៏​លឿន​ជាង​មុន​ដែរ។ មួយ​ទៀត ម៉ូដែល Virus Doctor របស់​ខ្ញុំ​នេះ អាច​កម្ចាត់​មេរោគ​បាន​ទៀត ចឹង​វា​ត្រូវ​នឹង​ផ្ទះ​ខ្ញុំ​ដែល​មាន​កូន​តូចៗ"។

សម្អាង​លើ​ចំណុច​ពិសេស​ទាំង​នេះ​ហើយ ដែល​អាច​ឆ្លើយ​ថា មិន​ចាំ​បាច់​ទាល់​តែ​ចំណាយ​ថ្លៃ​ភ្លើង​ច្រើន​ទើប​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​នោះ​ទេ ព្រោះ​បច្ចេកវិទ្យា 8 Pole Digital Inverter នេះ ជួយ​សម្រួល​ច្រើន​ដល់​ការ​ចំណាយ ត្រជាក់​ក៏​លឿន​ជាង​ធម្មតា ហើយ​អាច​សម្លាប់​មេរោគ​បាន​ទៀត។ ភ្លេច​រំលឹក បើ​បន្ទប់​ធំ តែ​ម៉ាស៊ីន​ត្រជាក់​អ្នក​មាន​កម្លាំង​សេះ​តិច ក៏​នៅ​តែ​មិន​អាច​ត្រជាក់​បាន​ល្អ​ដែរ ចឹង​ត្រូវ​រើស​កម្លាំង​សេះ​ឲ្យ​សម​នឹង​ទំហំ​បន្ទប់៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម