សាហាវ! លីគ​អង់គ្លេស​ ប្រើ​ធម៌​ក្ដៅ​ជាមួយ​កីឡាករ​ធ្វើ​ពុត​ដួល​ នៅ​រដូវ​កាល​ក្រោយ​​

  • 2017-05-19 00:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ធ្វើ​ពុត​ដួល​នៅ​លីគ​កំពូល​អង់គ្លេស​នឹង​ប្រឈម​មុខ​ការ​ដាក់​ពិន័យ​នៅ​រដូវ​កាល​​ក្រោម​បទប្បញ្ញត្តិ​ថ្មី​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស។​

ច្បាប់​ថ្មី​ដែល​បាន​អនុម័ត​ដោយ​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​អង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ក្រោយ​ប្រកួត​ចប់​សប្ដាហ៍​នីមួយៗ​គណៈកម្មការ​​នឹង​ធ្វើ​ការ​ពិន័យ​ឡើង​វិញ​ដើម្បី​ស្វែង​រក​ការ​ធ្វើ​ពុត​ដួល​របស់​កីឡាករ​ ហើយ​បើ​សិន​ជា​រក​ឃើញ​មែន​នោះ​ពួក​គេ​នឹង​រង​ពិន័យ។

គួរ​បញ្ជាក់​ថា​ការ​រក​មើល​កំហុស​ធ្វើ​ពុត​ដួល​មិន​ត្រឹម​តែ​ប្រើ​លើ​លីគ​កំពូល​អង់គ្លេស​តែ​មួយ​ទេ ពោល​គឺ នឹង​ធ្វើ​នៅ​ក្របខ័ណ្ឌ​ផ្សេង​ទៀត​ក្នុង​ប្រទេស​មាន​ដូច​ជា FA Cup និង​ League One ជា​ដើម៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន