Real នឹង​ចំណាយ​១​លាន​អឺរ៉ូ​ ឲ្យ​ Malaga ​បើ​ឈ្នះ​ថ្ងៃអាទិត្យ​នេះ​

  • 2017-05-19 01:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Malaga នឹង​បាន​១​លាន​អឺរ៉ូ​ពី Real Madrid បើ​សិន​ជា​ Real ឈ្នះ​ La Liga នៅ​រដូវ​កាល​នេះ​។

លោក Zidane និងប្រធានក្លឹប

ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ប្រកួត​ចុងក្រោយ​ពាន​ La Liga នៅ​ទឹកដី​ Malaga ហើយ​ Real Madrid ត្រូវ​ការ​ឈ្នះ ឬ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​លីគ​លើក​ដំបូង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ។

យ៉ាង​ណា​ក៏​ដោយ​មូលហេតុ​ដែល​ Real ត្រូវ​ចំណាយ​១លាន​អឺរ៉ូ​ឲ្យ​ Malaga មិន​មែន​ជា​ការ​សូកប៉ាន់​អ្វី​ទេ គឺ​យោង​ទៅ​លើ​លក្ខខណ្ឌ​ទិញ​ Isco កាល​ពី​ឆ្នាំ​២០១៣​ ក្នុង​តម្លៃ​២៧​លាន​អឺរ៉ូ​។ ក្រុម​របស់​លោក​ Zidane បាន​ព្រមព្រៀង​បន្ថែម​ប្រាក់​ ១​លាន​អឺរ៉ូ​​ ក្នុង​ករណី​ដែល​ Isco អាច​ឈ្នះ​លីគ​ជាមួយ​ក្លឹប​ក្នុង​​អំឡុង​ពេល​៥​ឆ្នាំ។

ចាប់​តាំង​ពី​ Isco មក​កាន់​ទឹកដី​ Santiago Bernabeu រូប​គេ​បាន​ឈ្នះ​ Champions League ២ដង​ តែ​មិន​ទាន់​បាន​ឈ្នះ​ពាន​លីគ​​ទេ មាន​ន័យ​ថា Real Madrid នៅ​មិន​ទាន់​បាន​ចំណាយ​តម្លៃ​បន្ថែម​ឲ្យ​ Malaga នៅ​ឡើយ​៕

Isco អតីតកីឡាករ Malaga

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន