​បណ្ដុំ​រូប​អារម្មណ៍ (emoji) ថ្មី​ៗ​យ៉ាង​ឡូយ លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android O

  • 2017-05-19 01:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​ប្រែ​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android O បាន​នាំ​មក​ជា​មួយ​នឹង​បណ្ដុំ​រូប​អារម្មណ៍ (emoji) ថ្មី​ៗ​យ៉ាង​ឡូយ។

កាល​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Nougat ក្រុមហ៊ុន Google បាន​រចនា​រូប​អារម្មណ៍ (emoji) ឡើង​វិញ​បន្ថែម​ពី​លើ​រូប​អារម្មណ៍ Gumdrop នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 និង​បាន​ផ្លាស់ប្ដូរ​ជា​បន្ត​បន្ទាប់​តាំង​ពី​ពេល​នោះ​មក។

ការ​ផ្លាស់ប្ដូរ​សំខាន់​គឺ​ឯកសណ្ឋាន​និង​ទម្រង់​មុខ​ពណ៌​លឿង​ដែល​ឥឡូវ​នេះ​មាន​ការ​រចនា​រាង​មុខ​ជា​រង្វង់​មូល​ដែល​មើល​ទៅ​ស្រដៀង​នឹង​ការ​រចនា​របស់​ក្រុមហ៊ុន Apple។ ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oនឹង​គាំទ្រ​យូនីកូដ​ ១០ ដូច្នេះ​រូប​អារម្មណ៍​ដូចជា​រូប​​ដៃ​ខ្ទប់​មុខ​, Starstruck និង​រូប​ក្អួត​ នឹង​អាច​រក​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​នេះ។

ប្រភព៖ GSMarena   ប្រែសម្រួល៖ ពិចិត្រ