ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​ នឹង​បើក​ដំណើរការ​ នៅ​ខែក្រោយ​នេះ​ ​

  • 2017-05-19 02:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​មិនទាន់​ឆ្អែត​នៅ​លើ​ទីផ្សារ​នោះទេ ជាក់ស្ដែង​ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ​ថ្មី​មួយទៀត​នឹង​ត្រូវ​បើក​ដំណើរ​​ការ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមិថុនា​ខាងមុខនេះ​។​

​អ្នកនាង​​អាន សុ​ធីតា​ នាយិកា​ក្រុមហ៊ុន​ CBRE Cambodia​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរសព្ទ​នា​ព្រឹក​ថ្ងៃទី​ ១៨ ឧសភា​នេះ​ថា​ ផ្សារ​ទំនើប​ស្ថិត​​ក្នុង​អាគារ​Exchange Square ទំហំ​៨.០០០​ម៉ែត្រការ៉េ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ស្ថានទូត​អាមេរិក​នឹង​បើក​ដំណើរការ​នៅ​​ ខែមិថុនា​ ខាងមុខនេះ​។​ ផ្សារ​ទំនើប​នេះ​មាន​កម្ពស់​ ៤​ជាន់ ចាប់ផ្ដើម​ពី​ជាន់​ផ្ទាល់​ដី ដល់​ជាន់​ទី​៣ និង​ជាន់​ទី​៤ នឹង​ប្រើប្រាស់​ជា​ក្លឹប​ហាត់ប្រាណ ហើយ​ចាប់ពី​ជាន់​ទី​៥​ ដល់​ជាន់​ទី​ ២០ នឹង​ប្រើប្រាស់​អាគារ​ការិយាល័យ​។​

​​អ្នកនាង​បន្តថា “​រហូតមកដល់​ពេលនេះ​ផ្សារ​ទំនើប​នេះ ទទួល​បាន​ការជួល​ជាង​៦០​ភាគរយ​ហើយ នៃ​ផ្ទៃក្រឡា​សរុប​។​ ផ្សារ​ទំនើប​នេះ​នឹង​​មាន​លក់​សំលៀកបំពាក់​ល្បីៗ ដែល​នាំចូល​ពី​បរទេស អាហារ ភេសជ្ជៈ និង​មណ្ឌល​កម្សាន្ត ដែល​រួមបញ្ចូល​រោងភាពយន្ត​ផងដែរ​។​

សូមចុចអាន៖ វិធីសាស្ត្រ​​ចាយ​លុយ ពេល​សល់​តែ ៥០​ដុល្លារ​ ត្រឹម​ពាក់​កណ្ដាល​ខែ​

​គម្រោង ​Exchange Square ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ Hongkong Land​ ជា​ក្រុមហ៊ុន​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ​ជោគជ័យ​លំដាប់​ពិភពលោក​។​

​អ្នកនាង​អាន សុធី​តា​បាន​បន្តថា ផ្សារ​ទំនើប​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​បច្ចុប្បន្ន​នេះ​ និន្នាការ​ដើរ​ផ្សារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​បាន​ផ្លាស់ប្ដូរ​ពី​ការ​ដើរ​ផ្សារ​តាម​បែប​ប្រពៃណី មកកាន់​ផ្សារ​ទំនើប និង​ផ្សារ​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​។​

សូមចុចអាន៖ អបអរសាទរ! ចាប់ពីថ្ងៃនេះទៅ កម្មករ​កម្មការិនី នឹង​ទទួល​បាន​សេវា​​ធានា​រ៉ាប់រង​​លើ​សុខភាព

​យោង​តាម​ល​ទ្ឋ​ផល​បឋម​នៃ​ការសិក្សា​របស់​ ក្រុមហ៊ុន ​ប៊ុណ្ណា ​ដែល​បាន​បញ្ចប់​កាល​ពីពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ តម្រូវការ​ប្រើប្រាស់​ផ្សារ​​ទំនើប​បាន​កើន​ឡើង​ពី​ ៧៩​ភាគរយ កាលពី​ត្រីមាស​ទី​១​ឆ្នាំមុន ដល់​៨២​ភាគរយ​នៅ​ដំណាច់​ត្រីមាស​ទី​១​ឆ្នាំនេះ ផ្ទុយទៅវិញ​ទំហំ​ផ្សារ​ទំនើប ដែល​នៅសល់​បាន​កើន​ឡើង​ពី ​២១​ ដល់ ​២៦ ​ភាគរយ ក្នុង​រយៈពេល​ដូច​គ្នា​នេះ ដោយសារ​ការ​ផ្គត់ផ្គង់​កើន​ឡើង​៕

ប្រភព៖ raksmeinews