ក្រុម​ CSM Girl គ្រោង​បញ្ចេញ​ Original song ឆាប់ៗ​នេះ

  • 2017-05-19 03:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​CSM Gril ដែល​​ប្រជុំ​ទៅ​ដោយ​ស្រី​ស្អាត់ៗ​៤រូប មាន​កញ្ញា អ៊ឹង និមល កញ្ញា ឌួង ហ្សូរីម៉ា កញ្ញា នៅ សូនីតា និង សោម ស្រីនាថ គ្រោង​នឹង​បញ្ចេញ​Original song ​ដំបូង​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​វាយ​លុក​ទីផ្សារ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី កញ្ញា អ៊ឹង និមល។

Original song ក្រុម​ស្រី​ស្អាត​ខាង​លើ​គ្រោង​បញ្ចេញ​នេះ មិន​ត្រូវ​បាន​ប្រាប់​ចំណង​ជើង​នៅ​ឡើយ​​ទេ ប៉ុន្តែ កញ្ញា អ៊ឹង និមល ប្រាប់​ថា ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា ត្រូវ​នឹង​អារម្មណ៍​យុវវ័យ​បច្ចុប្បន្ន​តែ​ម្ដង។ តារា​ស្រី​រូប​នេះ​បាន​បន្ថែម​ថា បទ​ចម្រៀង​១បទ​នោះ ធ្វើ​ឡើង​ច្រៀង​សម្រាប់​ក្រុម​របស់​ខ្លួន​ទាំង​៤នាក់​តែ​ម្ដង បច្ចុប្បន្ន​បាន​​ថត​រួច​រាល់​អស់​ហើយ រង់​ចាំ​តែ​​ថត​រូប​ធ្វើ​ Cover ​តែ​ប៉ុណ្ណោះ។

តាម​ការ​លើក​ឡើង​ពី កញ្ញា អ៊ឹង និមល យ៉ាង​យូរ​ប្រហែល​កន្លះ​ខែ​ទៀត បទ​ចម្រៀង​នោះ និង​ចេញ​​ហើយ ដោយ​​ចេញ​ជា​ CD ប៉ុណ្ណោះ មិនទាន់​ចេញ​ជា​MV​ឡើយ។ ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន​ក្រុម​របស់​ខ្លួន​និង ផលិត​ជា​MV​ថែម​ទៀត។

កន្លង​មក​ ក្រុម​ CSM Gril ក៏​ដូច​ជា​ក្រុម​ CSM Boy ដែល​ចេញ​ពី​ក្រុម​បង្ហាញ​​ម៉ូដ Cambodia Supermodels ដែល​បង្កើត​ជា​ច្រើន​ឆ្នាំ​មក​នេះ​មិន​ទាន់​មាន​​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ឡើយ គឺ​យក​តែ​បទ​ចម្រៀង​ពី​គេ​មក​ច្រៀង​ប៉ុណ្ណោះ។ តាម​រយៈOriginal song ដែល​គ្រោង​ចេញ​នេះ កញ្ញា អ៊ឹង និមល មាន​សង្ឃឹម​យ៉ាង​មុត​មាំ​​ថា និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាក់​ជា​មិន​ខាន។

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម