ច្រើន​ជាង​ ៨២ ពាន់​លានកម្មវិធី​​ ​ត្រូវ​បាន​ដំឡើង​ពី​ Google Play នៅ​ឆ្នាំ ២០១៦

  • 2017-05-19 03:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​បង្ហាញ​ចំនួន​កម្មវិធី​ជាង​ ៨២ ពាន់​លាន​កម្មវិធី​ត្រូវ​បាន​ដំឡើង​លើ​​ Play Store កាល​ពី​ឆ្នាំ​មុន​ពោល​គឺ​កើន​ពី ៦៥ ពាន់​លាន​កម្មវិធី ដែល​រាយការណ៍​ក្នុង​ឆ្នាំ ២០១៥។

ការ​បង្ហាញ​ឲ្យ​ដឹង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាយករង​​វិស្វកម្ម​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ លោក Dave Burke នៅ​ក្នុង​សន្និសីទ ​I/O។

ជាមួយ​ការប្រកាសការ​កើនឡើង​ App ដ៏​ច្រើន​លើ Play Store លោក​ក៏លើកឡើង​ពី​​ការ​​បំពាក់​កម្មវិធី​ Android Auto នៅ​លើ​ស៊េរី​រថយន្ត Audi ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​កម្មវិធី​ Android Auto នឹង​ផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​​អាច​ប្រើប្រាស់​​សេវាកម្ម​របស់ Google សម្រាប់​ជំនួយ​ក្នុង​ការ​បើកបរ។

ប្រភព៖ GSMarena   ប្រែសម្រួល៖ ពិចិត្រ