វីវរ​ហើយត្រាំ! ធ្លាយរឿងទាក់ទង​រុស្ស៊ី ១៨ដងឲ្យជួយមុនបោះឆ្នោត

  • 2017-05-19 04:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ The Front Page ​បាន​លើក​យក​រឿង​រ៉ាវ​ចំនួន ៤ មក​ជំរាម​ជូន​ប្រិយ​មិត្ត​​អ្នក​អាន អ្នក​ស្ដាប់​បាន​ដឹង​ ​ដែល​សុទ្ធ​សឹង​តែ​ជា​ព្រឹត្តិការណ៍​​ពិភព​លោក​​​ក្ដៅ​ៗ​​គួរ​ឲ្យ​ចាប់អារម្មណ៍​មាន​ដូច​ជា​៖

១. ឥណ្ឌា​ប្រកាស​សាងសង់​​រោង​ចក្រ​រ៉េអាក់ទ័រ​​នុយក្លេអ៊ែរ​ ១០​បន្ថែម​

​កាល​ពី​ថ្ងៃ​ពុធ ​ឥណ្ឌា​ប្រកាស​បង្កើត​រោង​ចក្រ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​​ចំនួន ១០​បន្ថែម​ទៀត​ដោយ​បូក​ចូល​គ្នា​បាន​ថាមពល​ប្រមាណ ៧​០០០​​មេហ្កាវ៉ាត់ ​ដែល​ជា​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​រុស្ស៊ី។ គម្រោង​នេះ​នឹង​​​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២២ និង​អាច​​បង្កើត​ការងារ​បាន​ប្រមាណ ៣៣០០០​កន្លែង។

២. អ្នកទោស​កុងហ្គោ​ហែក​គុក​រត់​ចេញ​​ជាង ៣០០០​នាក់

អ្នក​ទោស​​នៅ​សាធារណរដ្ឋ​កុងហ្គោ​ បាន​ហែក​គុក​រត់​គេច​​អស់​​ប្រមាណ​ ៣០០០​នាក់​ ក្រោយ​មាន​ខ្មាន់​កាំ​ភ្លើង​មួយ​ក្រុម​បាញ់​រះ​​លើ​មន្ត្រី​ពន្ធនាគារ​ចូល​​​​រំដោះ​ និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​ហ្នឹង​កន្លែង​ប្រមាណ ១០នាក់។ ក្នុង​នោះ​ក៏​មាន​មនុស្ស​គួរ​ឲ្យ​គ្រោះ​ថ្នាក់​​បំផុត​ម្នាក់​ដែរ។

៣. គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រះ​របួស​ជាង ២០​នាក់​នៅ​អាមេរិក សង្ស័យ​ភេរវកម្ម

កាល​ពី​​ម្សិលមិញ​អ្នក​បើក​បរ​​រថយន្ត​មួយ​គ្រឿង អាយុ ២៦​ឆ្នាំ ​បាន​បើក​បំបុក​​អ្នក​ដំណើរ​​នៅ Times Square ​​ទីក្រុង​ញួវយ៉ក បណ្ដាល​ឲ្យ​របួស​​ជាង ២០​នាក់ ​និង​ស្លាប់​ម្នាក់ ដោយ​សង្ស័យ​​ជា​អំពើ​ភេរវកម្ម។ ​ប៉ុន្តែ​ក្រោយ​មក​ប៉ូលិស​​បាន​ស៊ើប​អង្កេត​​ចុះ​ពិនិត្យ​​ភ្លាម​ៗ ទើប​រក​ឃើញ​ថា​ អ្នក​បើក​បរ​​ជា​មនុស្ស​ញៀន​ថ្នាំ​ខ្លាំង​ មិន​អាច​គ្រប់​គ្រង​​អារម្មណ៍​បាន​ពេល​បើក​បរ។​

៤. វីវរ​ហើយ​ត្រាំ! ធ្លាយ​រឿង​ទាក់​ទង​រុស្ស៊ី ១៨ដង​មុន​បោះឆ្នោត

អតីត​មន្ត្រី​​ខាង​ស៊ើប​អង្កេត​សុំ​​មិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់​ បាន​បញ្ជាក់​​ប្រាប់​សារព័ត៌មាន Reuters ​ថា ​មនុស្ស​របស់​​​ដូណាល់​ត្រាំ បាន​ទាក់​ទង​ប្រទេស​​រុស្ស៊ី​ចំនួន ១៨​លើក ដើម្បី​​ធ្វើ​យ៉ាង​ណា​​ជួយ​​ឲ្យ​​លោក​ ដូណាល់​ ត្រាំ​​ ឈ្នះ​ការ​បោះ​ឆ្នោត​​ជា​ប្រធានាធិបតី​​អាមេរិក​​ទី ៤៥។ ការ​ទាក់​ទង​ទាំង​ ១៨​លើក​នេះ គឺ​នៅ​មុន​រដូវ​ឃោសនា​បោះ​ឆ្នោត​ចាប់​តាំង​ពី​ខែ​​មេសា ដល់​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៦។ ចង់​ដឹង​ថា ទាក់​ទង​​រឿង​ឲ្យ​ជួយ​អ្វី​ខ្លះ សូម​ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម៖

រូបភាពផ្ដល់សិទ្ធិ​ដោយ Reuters

អត្ថបទ៖ ឡេង ភារុណ

អត្ថបទថ្មី