ថុល​ មករា​ ហត់​នឿយ​តែ​ទ្រាំ​ដើម្បី​បទពិសោធន៍​និង​ប្រាក់​ចំណូល

  • 2017-05-19 06:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ឧស្សាហ៍​លេច​មុខ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​នានា​នៅ​ប្រទេស​ថៃ​ ថុល​ មករា​ លើក​ឡើង​ថា​ពេល​ខ្លះ​មាន​អារម្មណ៍​ហត់​នឿយ​នឹង​ការ​ជិះ​រថយន្ត​ទៅ​ប្រទេស​ថៃ​ដើម្បី​ប្រកួត​ដែរ​ តែ​ធ្វើ​ម៉េច​ទេ​មាន​តែ​ទ្រាំ​ដើម្បី​បទពិសោធន៍​ ហើយ​ណា​មួយ​ក៏​បាន​ប្រាក់​ចំណូល​ថែមទៀតដែរ។​

កីឡាករ ថុល មករា

កីឡាករ​ ថុល​ មករា​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រៅ​ពី​ឡើង​ប្រកួត​នៅ​តាម​សង្វៀន​នានា​នៅ​កម្ពុជា​ គេ​ក៏​មាន​ឱកាស​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ញឹកញាប់​ផង​ដែរ​ ដោយ​សារ​ស្គាល់​ម្ចាស់​ក្លឹប​ក៏​ដូចជា​គ្រូ​ប្រដាល់​នៅ​ទីនោះ។​ ការ​ពិត​ទៅ​នៅ​ថ្ងៃ​ទី២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ មករាត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ជា​ថ្មី​ទៀត​ តែ​ដោយ​សារ​មាន​របួស​បែក​មុខ​ដេរ​អស់​១០ថ្នេរ​ កាលពី​ប្រកួត​នៅ​សង្វៀន​ PNN​ កន្លង​ទៅ​នេះ​ទើប​ត្រូវលុប​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នោះ​ចោល​វិញ។​

កីឡាករ ថុល មករា

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​ប្រទេស​ថៃ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ហត់​នឿយ​នឹង​ការ​ឡើង​ចុះ​ទៅ​ប្រទេស​ថៃ​ដែរ ​ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​យូរ​ពេក តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​មាន​តែ​ទ្រាំ​ទៅ។ បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ​គឺ​មិន​ជា​បាន​ច្រើន​ណាស់​ណា​ទេ​ គឺ​បាន​ប្រហាក់ប្រហែល​ប្រកួត​នៅ​កម្ពុជា​ដែរ។​

កីឡាករ​ ថុល​ មករា​ ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី១​ ហើយ​គេ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ថៃ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នៅ​សង្វៀន​ទូរទស្សន៍​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​