ជំងឺ​ច្រើន​មុខ​កំពុង​តែ​គំរាម សុគន្ធ ថេរ៉ាយុ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​​ព្រួយ​បារម្ភ​ខ្លាំង​

  • 2017-05-19 07:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ សុគន្ធ ថេរ៉ាយុ បាន​ទៅ​ពិនិត្យ​សុខ​ភាព​​នៅ​ឯ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ​រួច​មក​លទ្ធផល​ចេញ​ពី​គ្រូពេទ្យ​ថៃ​ថា​ក្រៅ​ពី​មេរោគ​ក្នុង​ក្រពះ​ លោក​នៅ​មាន​ជំងឺ​​ច្រើន​មុខ​ទៀត​កំពុង​តែ​​តាម​គំរាម​កំហែង​ រហូត​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ភិតភ័យ​យ៉ាង​ខ្លាំង​ផង​ដែរ​។

សុគន្ធ ថេរ៉ាយុ បាន​ប្រាប់​ Sabay ថា​លោក​មាន​បញ្ហា​សុខ​ភាព​​​រយៈ​ពេល​១​ខែ​ទើប​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​​សុខ​ភាព​នៅ​​ប្រទេស​ថៃ​។ ​បន្ទាប់​ពី​ពិនិត្យ​លទ្ធ​ផល​ឃើញ​ថា​លោក​​មាន​ជំងឺ​ច្រើន​មុខ​​ មាន​មេរោគ​ក្នុង​ក្រពះ​ គ្រួស​ក្នុង​តម្រង់​នោម​ ក្រលៀន​ខាង​ស្ដាំ​មាន​គីស​ និង​ ដុះ​សាច់​ក្នុង​ប្រមាត់​​​ផង​ដែរ​។

“ពេល​ប៉ា​ម៉ាក់​ខ្ញុំ​គាត់​បាន​ដឹង​ថា​ ខ្ញុំ​មាន​ជំងឺ​ច្រើន​បែប​នេះ​គាត់​ព្រួយ​បារម្ភ​ពី​ខ្ញុំ​យ៉ាង​ខ្លាំង​ តែ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ មិន​បាច់​ព្រួយ​បារម្ភ​អ្វី​ច្រើន​ពេក​ទេ​ ព្រោះ​ជំងឺ​ខ្ញុំ​ប៉ុន្មាន​មុខ​នេះ​មិន​ទាន់​មាន​អាការៈ​អ្វី​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​ ព្យាបាល​ជា​ តែ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច​ហើយ​បង​"​ ។ ម្ចាស់​បទ​ "រាំ​បុក​ដើម​ទ្រូង​" ថ្លែង​។​

គួរ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​មាន​ជំងឺ​ក្នុង​ខ្លួន​​រហូត​មក​ដល់​ពេល​នេះ​ សុគន្ធ ថេរ៉ាយុ ចេញ​ចូល​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​បាន​ចំនួន​៣ ដង​មក​ហើយ​ ។ ​​ដោយ​ក្នុង​មួយ​ខែ​ត្រូវ​ទៅ​ជួប​ពេទ្យ​ថៃ​ម្ដង​ដើម្បី​តាម​ដាន​សុខ​ភាព​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន