សេន ប៊ុនថេន ​ប្រាប់​ពី​ខ្ទង់​ចំណាយ​បើក​ហាង​បោក​អ៊ុត​ ​ទាំង​ភ័យ

  • 2017-05-19 07:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់​វស្សា​ សេន ប៊ុនេថន​​ទើប​បាន​ហាង​បោក​អ៊ុត​​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ដើម្បី​ជា​របរ​​សម្រាប់​​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ បន្ទាប់​ពី​អាជីព​ប្រដាល់​របស់​ខ្លួន​ទំនង​មិន​អាច​បន្ត​ទៀត​បាន​​ដោយ​សារ​វ័យ​កាន់​តែ​ច្រើន។

សេន ប៊ុនថេន និង​ភរិយា​បាន​បើក​ហាង​បោក​អ៊ុត​មួយ​កន្លែង​នៅ​ផ្ទះ​លេខ​4D​ ផ្លូវ​ ២៧១​ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មាន​ជ័យ។ ​ជុំ​វិញ​ការ​បើក​ហាង​នេះ​​អ្នក​ប្រដាល់​ទើប​មក​ពី​ប្រទេស​បារាំង​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា​ រូប​គេ​ និង​ភរិយា​ ព្រម​ទាំង​​ឪពុក​ម្តាយ​ក្មេក​បាន​សម្រេច​បើក​ដំណើរ​ការ​ទាំង​អារម្មណ៍​ភ័យ​ព្រួយ​​ដោយ​ខ្លាច​ដំណើរ​ការ​មិន​បាន​ជោគជ័យ។

ស្តាប់​ការ​លើក​ឡើង​របស់ សេន ប៊ុនថេន

ប៊ុនថេន​និយាយ​ថា​ ហាង​របស់​លោក​ទើប​បើក​បាន​ប្រមាណ​ពី​បី​​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ជួល​ផ្ទះ​គេ​នៅ​ផ្តុំ​ភូមិ​ឫស្សី​​ ក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ក្នុង​មួយ​ខែ​​តម្លៃ​ជាង​២០០​ដុល្លារ​អាមេរិក។ ការ​បើក​ហាង​នេះ​រូប​គេ​​បាន​ខិត​ខំ​សន្សំ​ប្រាក់​ពី​ញើស​ឈាម​ឡើង​សង្វៀន​​ប្រដាល់​​ដែល​ប្រមូល​បាន​​ប្រមាណ​ជាង​៤ពាន់​ដុល្លារ​អាមេរិក​​សម្រាប់​ទិញ​សម្ភារៈ​ និង​ជួល​កន្លែង​គេ​។ ជា​មួយ​គ្នា​នេះ ក៏​មាន​ការ​​ជួយ​ជ្រោម​ជ្រែង​ពី​ឪពុក​ម្តាយ​ក្មេក​​​​ផង​ដែរ​សម្រាប់​ដំណើរ​ការ​ ខណៈ​គ្មាន​សមត្ថភាព​ជួល​បុគ្គលិក​​ឲ្យ​ជួយ​ដល់​ការងារ​បោក​អ៊ុត។ រូប​គេ​និង​ភរិយា​​កំពុង​​ភ័យ​ព្រួយ​ដោយ​ខ្លាច​ដំណើរ​ការ​មិន​​ល្អ​ ពី​ព្រោះគ្មាន​ការងារ​អ្វី​ក្រៅ​ពី​ហាងបោក​អ៊ុត​នេះ​ឡើយ។ លោក​​សង្ឃឹម​ថា បង​ប្អូន​នឹង​ជួយ​គាំទ្រ និង​ប្រើ​ប្រាស់​សេវាកម្ម​បោកអ៊ុត​របស់ខ្លួន។

អត្ថបទ៖ ជាន ចាន់រ៉ា