ព្រោះ​ពោង​សុវត្ថិភាព​ ​ក្រុមហ៊ុន​ឡាន​ ​៤​ ​អស់​ជាង​ ​៥០០​ ​លាន​ដុល្លារ

  • 2017-05-19 09:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW, Mazda, Subaru​ ​និង​Toyota​ ​បាន​ខាត​អស់​ប្រមាណ​ ​៥៥៣​ ​លាន​ដុល្លារ​ ​ក្រោយ​រថយន្ត​ពួក​គេ​ជា​ច្រើន​គ្រឿង​ត្រូវ​ប្រមូល​ចូល​វិញ​ព្រោះ​បញ្ហា​ពោង​សុវត្ថិភាព។

រូបតំណាង

ករណី​នេះ​កើត​ឡើង​ ​ព្រោះ​ក្រុមហ៊ុន​ឡាន​ទាំង​ ​៤​ ​បាន​ប្រើប្រាស់​ពោង​សុវត្ថិភាព​ដែល​មាន​បញ្ហា​របស់​ ​Takata​ ​ដែល​អាជ្ញាធរ​អាមេរិក​រក​ឃើញ​ថា​មិន​ផ្ទុះ​បោង​ដើម្បី​រក្សា​សុវត្ថិភាព​អ្នក​ប្រើប្រាស់។

​ប្រាក់​ខាត​របស់​ ​BMW, Mazda, Subaru​ ​និង​Toyota​ ​គឺ​បាន​ចំណាយ​ជា​សំណង​ទៅ​អតិថិជន​ដែល​ធ្វើ​ការ​បង់​រំលស់​ ​និង​ជួល​រថយន្ត​ ​ខណៈ​អ្នក​ដែល​ទិញ​ផ្តាច់​ ​នឹង​បាន​លុយ​វិញ​គ្រប់​ចំនួន​ ​ព្រម​ទាំង​មាន​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម