UN បង្កើនទណ្ឌកម្មថ្មីលើកូរ៉េខាងជើង (វីដេអូ)

  • 2017-05-20 03:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិនបញ្ចេញឧត្ថម្ភាគចក្រចំបាំងដ៏ទំនើប សមត្ថភាពខ្លាំងបំផុត

រដ្ឋាភិបាលចិន កាលពីថ្ងៃព្រហស្បត្តិ៍ បានបញ្ចេញ​ឧត្ថម្ភាគ​ចក្រ​ចំបាំងផលិតក្នុងស្រុក ទំនើប ដែលមាន​សមត្ថភាព​​ខ្លាំង​បំផុត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីទីផ្សារសព្វាវុធអន្តរជាតិ ក៏ដូចជាបង្ហាញពីមហិច្ឆិតា ក្នុង​កម្មវិធី​អភិវឌ្ឍន៍សម័យទំនើបរបស់ខ្លួន។

ឧត្ថម្ភាគចក្រចំបាំងថ្មីនេះ មានឈ្មោះ Z-19E អភិវឌ្ឍដោយឧស្សាហកម្មផលិតយន្តហោះ AVIC Harbin របស់​រដ្ឋាភិបាលចិន បានហោះសាកល្បងលើទីក្រុងសំខាន់ៗក្នុងខេត្ត Harbin កាលពីថ្មីៗនេះ និងចាក់ផ្សាយ​ជា​សាធារណៈ​ តាមទូរទស្សន៍​រដ្ឋចិន ។

UN បង្កើនទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

ទណ្ឌកម្មថ្មីបានកើតឡើង ក្រោយកូរ៉េខាងជើង កាលពីថ្ងៃទី១៤ ខែឧសភា​កន្លងទៅ បានបាញ់សាកល្បងគ្រាប់​មីស៊ីល​ជាថ្មី និងធ្លាក់ក្បែរសមុទ្ររុស្ស៊ី ខណៈក្រុមអ្នកជំនាញអះអាងថា វាជាបច្ចេកវិទ្យាមីស៊ីលកម្រិតខ្ពស់ សម្រាប់​បំពាក់លើគ្រាប់មីស៊ីលអន្តរទ្វីប មានសមត្ថភាពវាយប្រហារគោលដៅមួយចំនួន ក្នុងទឹកដី​សហរដ្ឋ​អាមេរិក​។

ទាហានជើងទឹកអាមេរិក បើករថយន្តបុកហ្វូងមនុស្ស

កាមេរ៉ាសុវត្ថិភាពកាលពីថ្ងៃព្រហស្បត្តិ៍ ចាប់បានសកម្មភាពអតីតទាហានជើងទឹកអាមេរិកម្នាក់​កំពុងបើក​រថយន្ត​ហុង​ដា ប្រភេទ​ស៊ីដាន បុកហ្វូងមនុស្ស ដែលកំពុងធ្វើដំណើរលើផ្លូវថ្មើរជើង ខាងក្រៅទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ Times Square ។

ទស្សនាវីដេអូទាំងស្រុង៖

អត្ថបទ៖ សរ សុគន្ធី