Kante ប្រាប់​មូលហេតុ​ដ៏​ហួសចិត្ត​មិន​ព្រម​ប្ដូរ​រថយន្ត ដូច​គេ​ឯង​

  • 2017-05-20 04:25:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡាករ​បារាំង N’Golo Kante បាន​ក្លាយ​ជា​ខ្សែ​បម្រើ​​ដ៏​ល្អ​មួយ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​រូប​គេ​នៅ​តែ​​មិន​បោះបង់​ឡាន​តូច​សំណព្វ​ទេ​ ត្បិត​មាន​ប្រាក់​​ប្រចាំ​សប្តាហ៍​​រាប់​ម៉ឺនផោន​​ក៏​ដោយ។

​ពេល​មក​ដល់​ទឹក​ដី​អង់គ្លេស​​ដំបូង​កាល​ពី​រដូវ​កាល​មុន ពេល​ចុះ​កុងត្រា​ជាមួយ Leicester កីឡាករ​ Kante ​គ្មាន​រថយន្ត​ជិះ​ទេ ប៉ុន្តែ​គេ​បាន​ឲ្យ​​ឡាន​ម៉ាក  Mini Cooper S មួយ​ទឹក​មួយ​គ្រឿង​​​តម្លៃ​២០ ០០០​ដុល្លារ​ឲ្យ​គេ ដើម្បី​ធ្វើ​ដំណើរ។

នៅ​ពេល​ដែល Leicester លើក​ពាន Premier League ប្រធាន​ក្លឹប​ជនជាតិ​ថៃ​លោក Vichai Srivaddhanaprabha បាន​ចំណាយ​ជិត​២​លាន​ដុល្លារ​​ទិញ​រថយន្ត​ម៉ាក BMW i8 ១៩​គ្រឿងឲ្យ​ក្រុម​កីឡាក។ ប៉ុន្តែ​​ចៃដន្យ ពេល​នោះ Kante បាន​ចុះ​កិច្ចសន្យា​ផ្ទេរ​មក​ទឹក​ដី Stamford Bridge ​រួច​ហើយ ដូច្នេះ​ក៏​មិន​បាន​រថយន្តBMW i8 នោះ​ទៅ។

ត្បិត​​បច្ចុប្បន្ន Kante មាន​ទទួល​បាន​ប្រាក់ពលកម្ម​​​​១១​ម៉ឺន​ផោន​ក្នុង​​មួយ​សប្ដាហ៍ ប៉ុន្តែ​គេ​នៅ​តែ​មិន​ប្ដូរ​​រថយន្ត Mini Cooper S មួយ​ទឹកនោះ​ទេ​ដោយ​និយាយ​ថា៖ "ខ្ញុំ​មិនមែន​ជា​មនុស្ស​ដែល​​​ចូលចិត្ត​​រថយន្ត​​ខ្លាំង​ពេក​នោះ​ទេ ហើយ​ពេល​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​មិន​ដែល​មាន​ចិត្ត​ចង់​ដេញ​ស៊េរី​រថយន្ត​ដែរ។ ប៉ុន្តែ​​ឡាន​តូច​របស់​ខ្ញុំ​​ល្អ​សម្រាប់​រៀនបើកបរ​ផ្លូវ​ខាង​ឆ្វេង វា​នៅ​តែ​ល្អ"៕ ​​

ឡាន​មិត្ត​រួម​ក្រុម


ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ