ជំនាញ​មើល​ទុរេន ហង្ស ម៉ារីនី បែរ​ជា​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​អ្នក​វាយ​តម្លៃ​អាហារ

  • 2017-05-21 04:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ ​ពីធីការនី​រាង​តូច​ច្រឡឹង ហង្ស ម៉ារីនី បាន​ក្លាយ​ជា​អ្នក​វាយ​តម្លៃ​ អាហារ​ដែល​ទើប​បន្ថែម​ថ្មីមួយ​ប្រភេទ គឺ បឺហ្គឺ នៅ​ហាង​ការ៉េម Honeytree ដែល​មាន​ទី​តាំង​នៅ​ជិត​ TK Avenue ។

មិន​មែន​ជា​អ្នក​ជំនាញ​ខាង​អាហារ​ តែ​អ្នក​វាយ​តម្លៃ​ បឺហ្គឺ រូប​នេះ​លើក​ឡើង​ថា៖ "សម្រាប់​ខ្ញុំ​ដោយ​សារ​ខ្ញុំ​ធ្លាប់​មាន​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ធ្វើ​ម្ហូប​ដែរ ដូច្នេះ​ខ្ញុំ​ដឹង​ច្រើន​ពី​អាហារ"

ម្យ៉ាង​ទៀត ម៉ារីនី អះអាង​ថា ថ្មីៗ​នេះ​នាង​ទើប​តែ​បើក​អាជីវកម្ម​លក់​ទុរេន ហើយ​នាង​អាច​ពិនិត្យ​ទុរេន​ដឹង​ថា​ល្អ​ ឬ​មិនល្អ​បាន​ដោយ​​គ្រាន់​គោះ​សម្បក​វា​តែ​ប៉ុណ្ណោះ​ ដូច្នេះ​គ្រាន់​តែ​វាយ​តម្លៃ​អាហារ​ប៉ុណ្ណឹង​មិន​មែន​ជា​បញ្ហាទេ​សម្រាប់​នាង។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម