ប្រទះ​ឃើញ ពេជ្រ សូលីកា ឈរ​លក់​បុក​ល្ហុង ក្រោយ​បាត់​មុខ​ពី​សិល្បៈ​យូរ​

  • 2017-05-21 01:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់​មុខ​ពី​សិល្បៈ​យូរ​ឆ្នាំ ស្រាប់​តែ​មាន​ប្រិយមិត្តប្រទះ​ឃើញ​តារា​ចម្រៀង ពេជ្រ សូលីការ កំពុង​ឈរលក់​បុក​ល្ហុង​ក្នុង​ស្តង់​មួយ នៃកម្មវិធី​ពិព័រណ៍អាហារ​នៅ​ស្តាត​អូឡាំពិក​ល្ងាច​នេះ ។

ស្ដង់​នោះ មានឈ្មោះ​ "បាយ​អូន​អ៊ូក" ដែល​​មាន​លក់អាហារ​បែប​ថៃ​ដូច​ជា បាយ​ដំណើប សាច់​អាំង​ និង​បុកល្ហុង ជាដើម។

តាម​រយៈ​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា "បាយ​អូប​អ៊ូក" ជា​ឈ្មោះ​ហាង​របស់​ ពេជ្រ សូលីការ ដែល​បើកដំណើរ​ការ​បាន​យូរ​គួរ​សម​ដែរ និង​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ ៣៦០ សង្កាត់​បឹង​កេង​កង​៣។

អត្ថបទ៖ សុខណា

រូប​ភាព៖ FB Foodbuzz

អត្ថបទថ្មី