ច្បាស់ហើយ! លោក Leonardo នឹងដឹកនាំក្រុម All Star កម្ពុជាប៉ះ SCG Muangthong

  • 2017-05-21 00:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាត្រូវបានសហព័ន្ធបាល់ទាត់ជ្រើសរើសឲ្យធ្វើជាគ្រូបង្វឹកដឹកនាំក្រុម All Star ប៉ះ SCG Muangthong United។

លោក Leonardo Vitorino

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសថៃកាលពីម្សិលមិញបានមានប្រសាសន៍ថា លោកមានមោទនភាពដែល FFC រើសធ្វើជាគ្រូបង្វឹកក្រុម All Star កម្ពុជា បើទោះជាមកធ្វើការនៅកម្ពុជាទើបតែបាន៣ខែក៏ដោយ។

បុរសជនជាតិប្រេស៊ីលរូបនោះបន្តថា លោកធ្លាប់ដឹកនាំក្រុមឡាវលេងទល់នឹងក្រុមខ្លាំងថៃ Buriram ក្នុងការប្រកួតពាន TOYOTA Mekong ហើយឈ្នះនៅជើងទីមួយ តែចាញ់ជើងទីពីរ។ យ៉ាងណាក៏ដោយ Leonardo សង្ឃឹមថានឹងនាំក្រុមកម្ពុជាឈ្នះ Muangthong នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

គួរបញ្ជាក់ថាក្រុម All Star កម្ពុជាធ្លាប់ឈ្នះ SCG Muangthong United ម្ដងមកហើយកាលពីឆ្នាំមុនក្នុងលទ្ធផល ៤ទល់នឹង៣ តែកាលណោះសហព័ន្ធបាល់ទាត់កម្ពុជារើសលោក ប្រាក់ សុវណ្ណារ៉ាធ្វើជាគ្រូបង្វឹក៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម