មក​មើល​អ្នក​រក​គ្រាប់បាល់​​ច្រើន​បំផុត​លីក​កំពូល​ៗ​នៅ​អឺរ៉ុប​

  • 2017-05-21 02:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​នៅ​អឺរ៉ុប​បាន​រក​ឃើញ​ជើង​ឯក​តាម​ប្រទេស​មួយ​ចំនួន​ដូចជា​អង់គ្លេស បារាំង អ៊ីតាលី ខណៈ​នៅ​អេស្ប៉ាញ ក្រុម​ខ្លាំង​ពីរ Real Madrid និង Barcelona នៅ​ប្រទាញប្រទង់​នៅ​ឡើយ ហើយ​​មួយ​ប្រកួត​ចុងក្រោយ​នៅ​ចុង​សប្តាហ៍​នេះ​នឹង​សម្រេច​នរណា​ជា​ជើងឯក​ពិត​ប្រាកដ។

ងាក​មក​មើល​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​គឺ Lionel Messi រក​បាន ៣៥ គ្រាប់​ស្មើ Edinson Cavani ដែល​រក​បាន ៣៥ គ្រាប់​សម្រាប់​ក្រុម Paris Saint Germain។ ប៉ុន្តែ​បើ​គិត​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ក្នុង​មួយ​ប្រកួត Messi ឈរ​នៅ​លើ​គេ​ដោយសារ​ការ​បង្ហាញ​ខ្លួន​បាន​តិច​និង​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង។

ចំណែក​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី ៣ គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​ Ban Dost ដែល​រក​គ្រាប់​បាល់​បាន ៣១ គ្រាប់​សម្រាប់​ក្លិប Sporting CP។

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា