អីយ៉ាស់! Microsoft​ ​និង​ ​Apple​ ​ចាប់​ដៃ​គ្នា​ ​ប្រជែង​ ​Google

  • 2017-05-21 03:19:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Joe Belfiore​ ​នាយក​រង​ផ្នែក​អាជីវកម្ម​របស់​ ​Microsoft​ ​ទើប​ប្រកាស​ជា​ផ្លូវការ​ថា​ពួក​គេ​នឹង​រួម​គ្នា​នឹង​ ​Apple​ ​ដើម្បី​ប្រជែង​ជា​មួយ​ ​Google​ ​ជា​ពិសេស​លើ​ទីផ្សារ​កុំព្យូទ័រ​យួរ​ដៃ​ ​និង​បច្ចេកវិទ្យា​សម្រាប់​វិស័យ​អប់រំ។

អាវុធ​ដ៏​ខ្លាំង​ក្លា​របស់​ ​Google​ ​ដែល​អាច​ក្ដោបក្ដាប់​បាន​ទីផ្សារ​អ្នក​ប្រើប្រាស់​សម្រាប់​វិស័យ​អប់រំ​គឺ​ជា​ ​កុំព្យូទ័រ​យួរ​ដៃ​ប្រភេទ​ ​Chrome Book​ ​ដែល​មាន​តម្លៃ​សមរម្យ​ ​ហើយ​មាន​ដំណើរការ​ពិសេស​ ​និង​រលូន​ពេល​ស្វែងរក​ទិន្នន័យ​នានា​តាម​បណ្ដាញ​អ៊ីនធឺណិត​ដែល​ប្រើ​ជា​មួយ​ ​Browser​ ​Chrome។

ការ​សហការ​គ្នា​រវាង​ ​Microsoft​ ​និង​ ​Apple​ ​គឺ​នឹង​ដាក់​ឲ្យ​ ​Windows​ ​10s​ ​ក៏​ដូច​ជា​កម្មវិធី​នានា​រវាង​ ​Windows Store​ ​និង​ ​App Store​ ​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទិន្នន័យ​គ្នា​បាន​យ៉ាង​ងាយ​ស្រួល​ ​និង​រហ័ស​ជាង​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម