ដឹង​សំឡី​ក្នុង​កំប៉ុង​ថ្នាំ​មាន​ប្រយោជន៍​អី​អត់?

  • 2017-05-21 03:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំប៉ុង​ថ្នាំ​ភាគ​ច្រើន​តែង​មាន​ដុំ​សំឡី​​ដែល​នៅ​គ្រប​​ពី​លើ​គ្រាប់​ថ្នាំ។ ធ្លាប់​ឆ្ងល់​ទេ​ថា​ដុំ​សំឡី​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​គ្រាប់​ថ្នាំ​ដែល​មាន​ក្នុង​កំប៉ុង?

​ តាម​ពិត​ទៅ​សំឡី​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការពារ​គ្រាប់​ថ្នាំ​កុំ​ឲ្យ​បែក​​ពេល​ធ្វើ​ការ​ដឹក​ជញ្ជូន។ នេះ​ក៏​ដោយ​សារ​​តែ​កំប៉ុង​ថ្នាំ​មិន​​មាន​សភាព​ពេញ​ដល់​មាត់​កំប៉ុង​ឡើយ ហេតុ​នេះ​សំឡី​ជា​អ្នក​បំពេញ​ចន្លោះ​ដែល​នៅ​សល់​​​ ទប់​ស្កាត់​កុំ​ឲ្យ​គ្រាប់​ថ្នាំ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង។ ហេតុ​នេះ​ប្រសិន​បើ​កំប៉ុង​ថ្នាំ​មិន​​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​នោះ​​​មិន​ចាំ​បាច់​មាន​សំឡី​​​​​ការពារ​ឡើយ​ ដូច​ជា​អ្នក​ទិញ​ថ្នាំ​មួយ​​កំប៉ុង​​ពី​ឱសថ​ស្ថាន​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​អ្នក​​ជា​ដើម។ លើក​លែង​តែ​ការ​ដឹក​ជញ្ជូន​​ផ្លូវ​ឆ្ងាយ​តែ​ប៉ុណ្ណោះ។

មួយ​វិញ​ទៀត​​វត្តមាន​សំឡី​មិន​បាន​ជួយ​ឲ្យ​​ថ្នាំ​មាន​អាយុកាល​យូរ​អង្វែង​ ឬ ជួយ​ឲ្យ​មាន​​សភាព​ថ្មី​ ដូច​ដែល​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​នោះ​ទេ។ តែ​តាម​ពិត​ទៅ​អ្នក​ជំនាញ​ណែនាំ​ថា​គួរ​តែ​យក​សំឡី​ចេញ​ពេល​បើក​កំប៉ុង​ថ្នាំ​រួច​ ព្រោះ​វា​ស្រូប​យក​ជាតិ​សំណើម​ចូល​ទៅ​ក្នុង​កំប៉ុង​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ថ្នាំ៕​​​​​​​​​​​

ប្រភព៖ Drugsdb   ប្រែ​សម្រួល៖ សុខហេង