លិខិត​ឆ្លង​ដែន​កម្ពុជា​ ជាប់​លេខ​ប៉ុន្មាន​លើ​ពិភពលោក?​

  • 2017-05-21 08:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិបសាយ​ Passport Index ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​ជា​ច្រើន​​លើ​ពិភពលោក។ របាយការណ៍​មាន​​បង្ហាញ​ថា​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​មួយ​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​ណា​ខ្លះ​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ (ឬ​អាច​បាន​ទិដ្ឋាការ​ដោយ​ងាយ) និង បង្ហាញ​ពី​ចំណាត់​ថ្នាក់​​ផង​ដែរ។

​​​​ក្នុង​របាយការណ៍​ក៏​ឃើញ​មាន​វត្តមាន​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ដោយ​លិខិត​ឆ្លង​ដែន​​ប្រទេស​កម្ពុជា​អាច​ប្រើ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចំនួន​ ៤៩ ដោយ​មិន​បាច់​សុំ​ទិដ្ឋាការ។ ប្រទេស​ទាំង​ ៤៩ រួម​មាន​ដូច​ជា​ ប្រទេស​បង់ក្លាដេស, ដូមីនីកា​, អេក្វាទ័រ, អេហ្សីប, ហៃទី, ឥណ្ឌា, អ៊ីរ៉ង់, កេនយ៉ា, គុយវ៉ែត, ម៉ាកាវ, ម៉ាល់ឌីវ រួម​ទាំង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ជា​ច្រើន​ទៀត។​​

ចំណុច​នេះ​ជួយ​ឲ្យ​លិខិត​ឆ្លងដែន​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ ៧៨ ជា​មួយ​នឹង​លិខិត​ឆ្លង​ដែន​ប្រទេស​ ហ្គីណេប៊ីសៅ, ឥណ្ឌា, វៀតណាម, ឆាដ និង ប្រទេស​ទួរមេនីស្ថាន។ ដោយ​ឡែក​បើ​គិត​លើ​លេខ​រៀង​ទោល​វិញ​​លិខិត​ឆ្លងដែន​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ១៦៥៕

​​ ​​​

ប្រភព៖ Passport Index   ប្រែ​សម្រួល៖ សុខហេង