មូលហេតុ​ Navas ​ជួយ​ Real Madrid ​ឈ្នះ​ពាន ​តែ​បែរ​ជា​កោរ​សក់​ទៅ​វិញ

  • 2017-05-22 02:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Keylor Navas ​បាន​សម្រេច​ចិត្ត​កោរ​សក់​របស់​ខ្លួន ​បន្ទាប់​ពី​ជួយ​ក្រុម Real Madrid ​លើក​ពាន La Liga ​កាល​ពី​យប់មិញ ​ក្រោយ​ពី​ខកខាន​អស់​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ចំពោះ​មូលហេតុ​នៃ​ការ​កោរ​សក់​នេះ ​សាមី​ខ្លួន​បាន​ប្រាប់​ថា​ដើម្បី​ជា​ការ​ចូល​រួម​គាំទ្រ​ដល់​គ្រួសារ​កុមារ​ដែល​កំពុង​តែ​កើត​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ។ Navas ​បាន​បង្ហាញ​សារ​យ៉ាង​ខ្លី​ថា​៖ “ខ្ញុំ​បូងសួង​ដល់​ព្រះ​ជា​ម្ចាស់​សម្រាប់​ពួកគាត់ ដែល​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ។ សម្រាប់​ក្មេង​ៗ​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​មហារីក​របស់​ពួកគេ សម្រាប់​គ្រួសារ​របស់​ពួកគេ។ ពាន​រង្វាន់​នេះ គឺ​សម្រាប់​ពួកគេ​ហើយ”។

Real Madrid ​បាន​ឈ្នះ​ពាន​រង្វាន់ La Liga ​លើក​ទី​៣៣​របស់​ខ្លួន​កាល​ពី​យប់មិញ ក្រោយ​ពី​យក​ឈ្នះ​ក្រុម Malaga ​ក្នុង​លទ្ធផល ២-០ ​។ ខណៈ​ដែល​ក្រុម​មួយ​នេះ​នៅ​សល់​ពាន​រង្វាន់​ធំ​មួយ​ទៀត​ត្រូវ​ប្រកួត​ប្រជែង​គឺ UEFA Champions League ​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ​៤​ខែ​ក្រោយ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម