ទិវា​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី៧​ រត់​ដើម្បី​សប្បុរសធម៌​នៅភ្នំពេញ

  • 2017-05-22 06:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ទី៧​ហើយ​សម្រាប់​​កម្មវិធី​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ ដែល​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​សប្បុរសធម៌​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ទីក្រុង​ស្អាត​បៃតង​ និង​ភ្នំពេញ​ជាគោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​មិញ​នេះ​ថា​ ការ​ប្រារព្ធ​ឲ្យ​មាន​កម្មវិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាង​នេះ​ឡើង​ ដើម្បី​សប្បុរសធម៌​ ហើយ​ថវិកា​ដែល​បាន​មក​ពី​ការ​ចុះ​ឈ្មោះ​នឹង​យក​ទៅ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​និង​ចង់បង្កើន​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​រត់​ប្រណាំង​ជាតិ​និង​អន្តរជាតិ​បន្ថែមទៀត។​

ឯកឧត្ដម​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​ធំៗ​ដូច​នេះ ​ជា​ពិសេស​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​​គឺ​នៅ​ទី​ក្រុម​ភ្នំពេញ​តែ​ម្ដង​ ​ដើម្បី​ចង់​ឲ្យ​កម្មវិធី​ម៉ារ៉ាតុង​មួយ​នេះ​មាន​ភាព​ល្បីល្បាញ​ដូច​កម្មវិធី​រត់​ប្រណាំង​នៅ​ ញ៉ូយក់ម៉ារ៉ាតុង​ តូក្យូម៉ារ៉ាតុង​ ប៉ារីសម៉ារ៉ាតុង​ ហុងកុងម៉ារ៉ាងតុង​ជា​ដើម។​ ប្រទេស​ទាំង​នេះ​ធ្វើ​ព្រឹត្តិការណ៍​នេះ​ឡើង​នៅ​ក្នុង​ទី​ក្រុម​ធំៗ​របស់​គេ​តែ​ម្ដង​គឺ​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ពី​បណ្ដា​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា​អ្នក​ជំនាញ​រត់​ប្រណាំង​លើ​ពិភព​លោក។​

NOCC

កម្មវិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ​មាន​៣វិញ្ញាសា ​ទី១​ រត់​ ៣គីឡូម៉ែត្រ​ ទី២​ រត់​ ១០​គីឡូម៉ែត្រ​ និង​ទី៣​ រត់​ ២១គីឡូម៉ែត្រ។​ បើ​គិត​មក​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​តាម​អនឡាញ​ជិត​ ២០០​នាក់​(បរទេស)​មក​ពី​២៦​ប្រទេស​ផ្សេង​គ្នា​ ខណៈ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ចុះ​ឈ្មោះ​ប្រហែល​២០០​-៣០០​នាក់​​ដែរ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម